**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

អភិបាលរងខេត្តបន្ទាយមានជ័យ បើកវគ្គតម្រង់ទិសស្ដីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក

ភ្នំពេញ៖ នាថ្ងៃពុធទី៩ ខែតុលា ឆ្នាំ២០២៤ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព បានបើកវគ្គតម្រង់ទិស្ដីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ក្រុមប្រឹក្សា ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តបានចូលរួម នៅសាលប្រជុំរដ្ឋបាលខេត្តបន្ទាយមានជ័យ ។

លោក ឈឿន ត្រៃយ៉ុង អភិបាលរងខេត្ត បានមានប្រសាសន៍បើកនៃកម្មវិធីនេះថា៖ វគ្គតម្រង់ទិស្ដីពីការរៀបចំនិងសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំនិងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុកដ៏មានសារៈសំខាន់នាឱកាសនេះ លោកអភិបាលរងខេត្តបានកោតសរសើរទៅដល់ក្រុមលេខាធិការដ្ឋានជំនួយការបច្ចេកទេសនៃក្រុមការងារសាងផែនការខេត្តដែលបានយកចិត្តទុកដាក់ខិតខំក្នុងការរៀបចំឲ្យមានវត្តមានតម្រង់ទិសនេះឡើង គឺច្បាប់ស្ដីអំពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីអំពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់បានតម្រូវឲ្យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំដោយមានការចូលរួមពីរមន្ត្រីដែលមានការពាក់ព័ន្ធនាៗនិងអភិវឌ្ឍន៍ ៥ ឆ្នាំគឺជាមធ្យោបាយយ៉ាងសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលត្រូវប្រើប្រាស់សម្រាប់បំណត់អំពីបញ្ហានិងតម្រូវការអតិភាពយ៉ាងតិចប្រព័ន្ធរបស់មូលដ្ឋាននិងយុទ្ធសាស្ត្រនានាដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នោះឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋផងដែរ។

លោក កែវ វិរ៉ាយ៉ា មន្ត្រីផែនការនិងបច្ចេកទេសខេត្ត បានធ្វើបទបង្ហាញ ការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលកម្រិតខេត្ត ជាការដែលធ្វើឲ្យខ្លឹមសារនៃផែនការអភិវឌ្ឍន៍ខេត្តទៅជាសកម្មភាពឬសេវាកម្មជាក់ស្ដែងដោយមានការភ្ជាប់នូវចំណាយមូលនិធិសំដៅទៅលើកម្ពស់ការងារផ្ដល់សេវាសាធារណៈនិងកិច្ចការអភិវឌ្ឍន៍នៅក្នុងខេត្តសម្រាប់អាយុពេលបីឆ្នាំនិងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ លោកបានបន្តទៀតថា កម្មវិធីវិនិយោគបីឆ្នាំកម្រិតខេត្តឆ្លុះបញ្ចាំងពីគម្រោងឬអាទិភាពនិងតម្លាភាពតាមបណ្ដាលឆ្នាំនីមួយៗក្នុងរយៈពេល បី ឆ្នាំ ស្របនិងត្រប់ខណ្ឌ ចំណាយរយៈពេលមធ្យមរបស់រដ្ឋបាលខេត្តពាក្យថាបីឆ្នាំរំកិល មានន័យថាកម្មវិធីវិនិយោគត្រូវរៀបចំឡើងសម្រាប់រយៈពេល បី ឆ្នាំនិងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំការរៀបចំបែបនេះនាំមកនូវភាពងាយស្រួលក្នុងការបង្ហាញអ្វីដែលជាទម្រង់អនុវត្តនៅឆ្នាំខាងមុខ គម្រោងសកម្មភាពវិនិយោគគឺជាគម្រោងសកម្មភាពត្រូវចំណាយមូលនិធិដោយ ទាន់ពេលឆាប់ផ្ដើមនិងពេលបញ្ឈប់ច្បាស់លាស់ដែលរៀបចំឡើងដើម្បីបង្កើតទ្រព្យសម្បត្តិសាធារណៈរចនាសម្ព័ន្ធនិងសេវាកម្មសម្រាប់ឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។ ការកសាងវិនិយោគបីឆ្នាំរំកិលខេត្តត្រូវផ្អែកទៅលើគោលការសំខាន់ៗមានដូចជា ១.ការបែងចែករំលែកព័ត៌មាន ២.តម្លាភាព ៣.សង្គមទេសភាពនិងសុខដុមរមនីយកម្ម ៤.ការចូលរួមពិគ្រោះយោបល់ជាទូទៅ ៥.ការឆ្លើយតបនិងតម្រូវការ។ ៦.គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ៧.ប្រសិទ្ធភាពនិងសុគ្រឹតភាពសេដ្ឋកិច្ចនិងសង្គម។ ៨.ការធានាជ័យរភាពធនធានធម្មជាតិនិងបរិស្ថាន ៩.ការធានាសីលធម៌ ៕

អត្ថបទដែលជាប់ទាក់ទង