ប្រធានមណ្ឌលសំណេរ ប្រជុំណែនាំបច្ចេកទេសមុនដំណើរការសំណេរពេលរសៀល ថ្ងៃទី២ នៃការប្រឡងបាក់ឌុប

ភ្នំពេញ៖ ប្រធានមណ្ឌលសំណេរបានធ្វើការប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដើម្បីត្រៀមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នារសៀលថ្ងៃទី២ ដែលជាថ្ងៃបញ្ចប់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា២០២៤។
គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ចំពោះដំណើរការសំណេរនារសៀលនេះមានមួយមុខវិជ្ជាគឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (គណិតវិទ្យា ពីម៉ោង ១៤:០០ ដល់ ១៦:៣០) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម( អក្សរសាស្ត្រខ្មែរ ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:៣០)៕

