លោកជំទាវ អុង សុភាវី ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាង នៃការរៀបចំផែនការយុទ្ឋសាស្រ្តបញ្ជ្រាបយេនឌ័រ ( ២០២៤-២០២៨ ) របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងនៃការរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ( ២០២៤-២០២៨ ) របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយករង និងលោក-លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ រដ្ឋលេខាធិការ បានស្នើសូមក្រុមការងារបច្ចេកទេសយេនឌ័រតាមបណ្ដាអគ្គទាំងអស់ពិនិត្យមើលគោលនយោបាយរបស់អគ្គនីមួយៗ ឱ្យដឹងពីទួនាទីភារកិច្ច និងដើម្បីដាក់បញ្ចូលឆ្លើយតប នៅក្នុងផែនការណ៍សកម្មភាពយេនឌ័រ របស់ក្រសួងមហាផ្ទៃ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕

