**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតីនៃផ្លូវសូត្រ»

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតីនៃផ្លូវសូត្រ» ជូនដល់សាមណនិស្សិតនិងនិស្សិតចំនួន២០០អង្គ/នាក់នៅពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន គឺជាប្រាជ្ញាចិនដែលបានជួយដល់ពិភពលោកទាំងមូលរួមគ្នាថែរក្សាសន្តិភាព ការអភិវឌ្ឍ សមធម៌ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ អរិយធម៌សកលបានលើកទឹកចិត្តដល់បណ្តាប្រទេសនានាត្រូវរក្សាចិត្តបើកចំហក្នុងការឱ្យតម្លៃចំពោះការយល់ឃើញនៃតម្លៃដោយអរិយធម៌ផ្សេងៗគ្នា ហើយបង្ហាញពីចក្ខុវិស័យច្បាស់ លាស់របស់ប្រទេសចិន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

លោកបណ្ឌិតបន្តថា គំនិតផ្តួចផ្តើមអរិយធម៌សកល ជា«ការគោរពចំពោះភាពចម្រុះនៃអរិយធម៌» «តម្លៃរួមរបស់មនុស្សជាតិ» «សារៈសំខាន់នៃមរតកនិងនវានុវត្តភាពនៃអរិយធម៌» និង «ប្រជាជនអន្តរជាតិដ៏រឹងមាំ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន» ដែលជាគន្លឹះនៃ«ការបើកឱកាសថ្មីនៃការផ្លាស់ប្តូរ និងការយោគយល់គ្នារវាងប្រជាជនផ្សេងៗគ្នា និងអន្តរកម្មកាន់តែប្រសើរឡើង និងការរួមបញ្ចូល នៃវប្បធម៌ចម្រុះ»។ ប្រទេសចិនត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាតំណាងនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍនៃអរិយធម៌នានា។

ក្រោយពីបានស្តាប់អង្គបាឋកថានេះ ព្រះសោមវេទី បណ្ឌិត អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានសង្ឃដីការថា មោទកភាព និង ការរើសអើង គឺជាឧបសគ្គដ៏ធំបំផុតពីរចំពោះការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌។ ប្រាជ្ញាចិនបាននិងកំពុងលើកទឹកចិត្តដល់ប្រទេសទាំងអស់ចែករំលែកអនាគតរួមគ្នា ដោយប្រកៀកស្មាគ្នាដើរតាមមាគ៌ាប្រកបដោយនិរន្តរភាពឆ្ពោះទៅរកវឌ្ឍនភាពពិភពលោក។ ព្រះសាកលវិទ្យាធិការក៏បានវាយតម្លៃខ្ពស់ចំពោះកំណែទម្រង់ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនដោយឈរយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើការទាំងមូល។

គួរបញ្ជាក់ផងថា តាមរយៈបាឋកថានេះ អង្គពិធីទាំងមូលមិនត្រឹមយល់កាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមអរិយធម៌សកលប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវពុទ្ធិពីសមិទ្ធផលដ៏មហិមារបស់ប្រទេសចិនក្នុងរយៈពេល៧៥ឆ្នាំនេះ ជាមួយនិងលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣អាណត្តិទី២០នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថែមទៀតផង។អង្គពិធីទាំងមូលក៏បានឈ្វេងយល់ពីកាលានុវត្តភាពនៃការរីកចម្រើនរបស់ពិភពលោកដែលទទួលបានពីវឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលជាពិសេសរយៈពេល៤៦ឆ្នាំនៃគោលនយោបាយកែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។ អង្គពិធីទាំងមូលក៏យល់ស្របគ្នាថា ក្នុងនាមជាមិត្តដែកថែប ប្រទេសយើងទាំងពីរ កម្ពុជានិងចិនក្នុងយុគសម័យថ្មីនេះបាននិងកំពុងសរសេរទំព័រថ្មីនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង