**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

គណៈប្រតិភូសភាកម្ពុជា ចូលរួមប្រជុំប្រចាំឆ្នាំ និងសន្និសីទថ្នាក់តំបន់របស់វេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការនៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជាជន និងការអភិវឌ្ឍ (ស.ស.ក.ប្រ.អ.) បានអញ្ជើញចូលរួមកិច្ចប្រជុំ AFPPD ប្រចាំឆ្នាំ ក្រោមប្រធានបទ «ការដោះស្រាយបញ្ហាប្រឈមនៃសសរស្ដម្ភទាំងបី(ស្រ្តី មនុស្សចាស់ និងយុវជន) និងបញ្ហាពាក់ព័ន្ធនានា ក្នុងបរិបទ ICPD30» ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលសហការរៀបចំដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។

កិច្ចប្រជុំ AFPPD ប្រចាំឆ្នាំ២០២៤ ជាវេទិកាដែលប្រមូលផ្ដុំតំណាងសភា រដ្ឋាភិបាល អង្គការអន្តរជាតិ អង្គការយុវជន អ្នកជំនាញ ព្រមទាំងភាគីពាក់ព័ន្ធ មកពីបណ្ដា១៩ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចែករំលែក និងពិភាក្សាអំពីឧត្តមានុភាពសភាក្នុងការរៀបចំក្របខណ្ឌគតិយុត្តិ ការអនុវត្តគោលនយោបាយ និងកម្មវិធីផ្សេងៗដែលឆ្លើយតបនឹងសសរស្ដម្ភទាំងបីខាងលើ ទាំងក្នុងបរិបទ ICPD30 និងរបៀបវារៈឆ្នាំ២០៣០។

សន្និសីទថ្នាក់តំបន់នេះ មានប្រធានបទដែលត្រូវពិភាក្សា ចំនួន៤គឺ (១) ICPD30 និងបម្រែបម្រួលប្រជាសាស្រ្ដនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (២) ការវិនិយោគលើយុវជន និងភាគលាភប្រជាសាស្រ្ដនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីអនុវត្តផែនការសកម្មភាព ICPD (៣) ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្ដីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និង(៤) ការឆ្លើយតបទៅនឹងភាគលាភប្រជាសាស្រ្ត និងសុខមាលភាពប្រជាជនវ័យចំណាស់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ឡោក ខេង ក្នុងនាមលោកជំទាវ ជាហិរញ្ញិកនៃ AFPPD ក៏បានពិភាក្សាជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់វេទិកា AFPPD អំពីផែនការសកម្មភាព និងថវិការបស់ AFPPD សម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ខាងមុខ។

គួរបញ្ជាក់ផងដែរថា ICPD30 គឺជាការវាយតម្លៃទៅលើការអនុវត្តផែនការសកម្មភាពសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ ឆ្នាំ១៩៩៤នៅទីក្រុងគែរ ដែលផ្តោតទៅលើបញ្ហាប្រជាជន ជាពិសេសស្រ្តី មនុស្សចាស់ និងយុវជន៕

អត្ថបទដែលជាប់ទាក់ទង