**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេចសង្ឃរាជ បួរ គ្រី និងរដ្ឋមន្ត្រីក្រសួងធម្មការ យាង និងអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារគណៈសង្ឃធម្មយុត្តខ្មែរ

ភ្នំពេញ៖ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី មានព្រះបន្ទូលថា ព្រះពុទ្ធសាសនរដ្ឋគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមកប្រតិស្ថាន នៅលើទឹកដីកម្ពុជានៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១ ពោលគឺមានរយៈពេល៣៣ឆ្នាំ (ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១- ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤) ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយត្រូវបានដឹកនាំបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាពោរពេញទៅដោយសន្តិភាព ដែលបានផ្តល់ឱកាស សម្រាប់ព្រះពុទ្ធសាសនា មានគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ បានអភិវឌ្ឍរីក ចម្រើនយ៉ាងឆាប់រហ័ស និងគ្រប់វិស័យទាំងអស់ក៏បានរីកចម្រើនរួមគ្នា ធ្វើឱ្យកម្ពុជាមានកេរឈ្មោះ ល្បីសុះសាយនៅទូទាំងសាកលទាំងមូល។ មានព្រះរាជបន្ទូលបែបនេះ ក្នុងឱកាសដែលសមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា យាង និងអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារគណៈសង្ឃធម្មយុត្តខ្មែរ នាវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។

សម្តេច បានបន្ទូលបញ្ជាក់ថា គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជួយសង្គមជាច្រើនមានដូចជា វិស័យសិក្សាធិកា វិស័យអប់រំ វិស័យសុខាភិបាល សកម្មភពមនុស្សធម៌ ជាមួយក្រសួងធម្មការនិងសាសនា ក្នុងន័យជួយអភិវឌ្ឍន៏ប្រទេសជាតិស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។

សម្តេច បានក្រើនរំលឹកផងដែលដល់ ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រមរបស់គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវគោរពនូវព្រះវិន័យសង្ឃ ប្រកបដោយគុណធម៌ សីលធម៌ និងចរិយាធម៌។

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ តាមស្មារតីរដ្ឋធម្មនុញ្ញមាត្រា៤៣ ដែលមានប្រជាជនជាង៩៥% គោរពប្រតិបត្តិព្រះពុទ្ធសាសនា វត្តជាង៥ពាន់វត្ត និងមានព្រះសង្ឃជាង៧ម៉ឺនអង្គ ស្របទៅនិងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាន់ខ្ជាប់នូវធម៌អហិង្សា មេត្តាករុណ និងការអត់ឱន ដោយជ្រកក្រោមម្លប់សន្តិភាពនិង ភាពសុខដុមនីយកម្មសាសនាទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីអភិក្រមរបស់ក្រសួងធម្មការនិងសាសនា ប ៥ គឺ៖ ១.បព្វជ្ជា ការបួស, ២.បរិយត្តិ ការសិក្សា, ៣.បដិបត្តិ ការប្រតិបត្តិ, ៤.បដិវេធៈ លទ្ធផល និង៥.បព្វាជនីយកម្ម ការដាក់ទោស ឬបញ្ចប់ភារកិច្ច។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី សូមប្រគេនអភិក្រមរបស់ក្រសួងធម្មការនិងសាសនាវត្ត ស ៣ គឺ៖ វត្តស្អាត, វត្តស្វាង និងវត្តស្ងប់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន សូមក្រាបថ្វាយបង្គំអរគុណព្រះគុណ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំមន្រ្តីសង្ឃគណៈធម្មយុត្តិកនិកាយ ផ្សព្វផ្សាយមេត្តាធម៌ លើសកម្មភាពមនុស្សធម៌គ្រប់រូបភាពជាមួយក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា អប់រំពុទ្ធបរិស័ទឱ្យធ្វើអំពើល្អ រួមចំណែកក្នុងការងារសង្គម និងផ្តល់ពុទ្ធឱវាទដល់ពុទ្ធបរិស័ទចូលរួមថែរក្សាសមិទ្ធផល ទ្រព្យសម្បត្តិ និងសំណង់ជាកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រដែលមាននៅក្នុងវត្តអារាមឲ្យបានគង់វង្ស និងរក្សាបាននូវសោភ័ណភាពល្អស្អាតជានិច្ច ហើយចាត់ទុកសមិទ្ធផលទាំងអស់ នេះជាសម្បត្តិដ៏ថ្លៃថ្លារបស់បងប្អូន ៕

អត្ថបទដែលជាប់ទាក់ទង