**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ខេត្តកែប ជាខេត្តដំបូងគេ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍រត់ភ្លើងគប់ អបអរសាទរ ការប្រារព្ធកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

ភ្នំពេញ៖ កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤នេះ ការប្រារព្ធពិធីរត់ភ្លើងគប់អបអរសាទរនឹងប្រព្រឹត្តទៅ នៅតាមបណ្តាខេត្ត រួមមាន៖ ខេត្តកែប ប្រារព្ធពិធីនាថ្ងៃនេះ គឺថ្ងៃ០៥ ខែតុលា ២០២៤ សម្រាប់ ខេត្តព្រះសីហនុ នឹងប្រារព្ធពិធីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤, ខេត្តកំពង់ឆ្នាំង នឹងប្រារព្ធពិធីនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤, ខេត្តស្វាយរៀង នឹងប្រារព្ធពិធីនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ និងខេត្តកណ្តាល នឹងប្រារព្ធពិធីនៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៤ ចេញដំណើរពីទីកន្លែងប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រែកជីហ្វូណនតេជោ មកបញ្ចប់នៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក។

ថ្លែងក្នុងពិធីជួបជុំរត់ភ្លើងគប់ នៅបរិវេណសួនច្បារខ្ញុំស្រឡាញ់ខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រារព្ធពិធីបើកក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយនឹងប្រារព្ធពិធីបិទការប្រកួតក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ខេត្តកែប ក៏បានរៀបចំក្រុមកីឡាចំនួន ១៣ប្រភេទ មាន៥៦វិញ្ញាសាប្រកួត ដែលមាន ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុបចំនួន ១០៦នាក់ ក្នុងនោះមាន៖ កីឡាជាតិលើកទី៤ ចំនួន ០៩ប្រភេទកីឡា មាន៤២វិញ្ញាសាប្រកួត មានគ្រូបង្វឹក គ្រូដឹកនាំ និងអត្តពលិកសរុបចំនួន ៨០នាក់ ស្រី ២២នាក់ និងកីឡាជាតិជនពិការលើកទី២ មាន ០៤ប្រភេទកីឡា មាន១៤វិញ្ញាសាប្រកួត មានគ្រូបង្វឹក គ្រូដឹកនាំ និងអត្តពលិកសរុបចំនួន ១៩នាក់ ស្រី ០៦នាក់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការនាឆ្នាំ២០២៤នេះផងដែរ។

ឯកឧត្តមបណ្ឌិត បានបន្តថា ខេត្តកែប ជាខេត្តដំបូងគេនៃការរត់ភ្លើងគប់នេះ ដើម្បីឃោសនាអប់រំផ្សព្វផ្សាយបញ្ជ្រាបទៅក្នុងយុទ្ធនាការខ្លឹមសារសំខាន់ៗចំនួន៥ រួមមាន៖ ទី១. កីឡារស់ក្នុងសន្តិភាព ទី២.ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត ទី៣. កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី ទី៤. កីឡា បៃតង កីឡា ស្អាត ស្អំ និងទី៥. កីឡាគ្មានសារធាតុដូប៉ា-ដូពីង។

ឯកឧត្តម កែវ ប៊ុនខៀវ រដ្ឋលេខាធិការ និងជាតំណាងខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បញ្ជាក់បន្ថែមថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោម បុព្វបទកីឡាជាតិ ដើម្បី ព្រែកជីហ្វូណនតេជោ ដោយបានកំណត់យកកីឡាចំនួន៣៦ប្រភេទ វិញ្ញាសាចំនួន៣២៨ វិញ្ញាសា សម្រាបកីឡាជាតិលើកទី៤ និងសម្រាប់ចូលរួមកីឡាជាតិជនពិកាលើកទី២ ចំនួន៨ប្រភេទកីឡា មានវិញ្ញាសា ៥៥វិញ្ញាសា សរុបស្មើនឹង៣៨៣ វិញ្ញាសា ដោយមានប្រតិភូគ្រប់កម្រិត កីឡាករ កីឡាការិនី ចូលរួមប្រគួត ៥,៣៣៩នាក់ មកពី ២៥រាជធានីខេត្ត និងបីក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបន្ថែមថា ព្រឹត្តិការណ៍កីឡាជាតិនេះ ជាការសាកល្បងវាស់ស្ទង់គុណភាព-គុណផល កីឡាករ និងហ្វឹកហ្វឺន អត្តពលិក មន្ត្រីជំនាញកីឡា អោយមានចំណេះដឹង ប្រកបដោយគុណភាព និងបទពិសោធន៍ នៅលើទីលានជាក់ស្តែង ទៅតាមស្តង់ដាកីឡា និងជាការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games) នៅឆ្នាំ២០២៩។

សូមបញ្ជាក់ថា ពីធីរត់ភ្លើងគប់នៅខេត្តកែប ប្រារព្ធឡើង ដោយធ្វើការត់បណ្តាក់ចេញពីចំណុច សួនច្បារមុខសាលាខេត្តកែប ឆ្ពោះទៅកាន់ឆ្នេរលេងទឹក និងបន្តទៅកាន់ទីប្រជុំជនផ្សារក្តាម មកជួបជុំនៅបរិវេណសួនច្បារខ្ញុំស្រឡាញ់ខេត្តកែប ដោយមានថ្នាក់ដឹកនាំខេត្ត កងកំលាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នឹងសហការី ប្រតិភូកីឡា និងអត្តពលិក ចាំទទួលរត់បណ្តាក់ភ្លើងគប់ជាបន្តបន្ទាប់ ៕  

អត្ថបទដែលជាប់ទាក់ទង