**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឧត្តមសេនីយ៍​ឯក​ អ៊ុច​ វ៉ាន់ថា បំពាក់ឋានន្តរសក្តិ​ គ្រឿងឥស្សរិយយស​ ជូនយោធិនចូលនិវត្តន៍ និងបេីកវគ្គហ្វឹកហ្វឺន​ ដល់នាយ-ពលទាហាន​ នៃបញ្ជាការដ្ឋានវិស្វកម្ម​ កងទ័ពជើងគោក​

ភ្នំពេញ៖ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ អ៊ុច​ វ៉ាន់ថា​ មេបញ្ជាការរងកងទ័ពជេីងគោក​ មេបញ្ជាការ​ បញ្ជាការដ្ឋានវិស្វកម្ម​ នៅថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២៤​ បានអញ្ជេីញជាអធិបតីក្នុងពិធី​ ពិធីសំណេះសំណាល​ បំពាក់ឋានន្តរសក្តិ​ គ្រឿងឥស្សរិយយស​ ជូនយោធិនចូលនិវត្តន៍​ ក្នុងឆ្នាំ២០២៤​ និងបេីកវគ្គហ្វឹកហ្វឺន​ ដល់នាទាហានង​ ពលទាហាន​ នៃបញ្ជាការដ្ឋានវិស្វកម្ម​ កងទ័ពជើងគោក​ និងមានការចូលរួមពីសំណាក់​ នាយទាហានជាន់ខ្ពស់កងទ័ពជេីងគោក​ ជាច្រេីនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ បានមានប្រសាសន៍ថា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ​ ប្រកបដោយគតិបណ្ឌិត​ និងមានចក្ខុវិស័យវែងឆ្ងាយ​ របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១​ ក្នុងគោលបំណង​តម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិ​ ដ៏ថ្លៃថ្លាបរិសុទ្ធរបស់ប្រជាជន​ បន្តបំពេញបរសកកម្មជាប្រវត្តិសាស្ត្រ​ ក្នុងការបំរេីជាតិមាតុភូមិ​ និងប្រជាជន​ ពិសេសប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ​ ប្រកបដោយសុខសន្តិភាព​ និងវបុលភាព​ ជាសង្គមប្រកបដោយសុខដុម​ រមនា​ រួមសាមគ្គីជាធ្លុងមួយ។

ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ បានបន្តទៀតថា​កងទ័ពជើងគោក​ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់​ និងភាពទំនួលខុសត្រូវខ្ពស់របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​ កងទ័ពជេីងគោក​ ពិតជាបានចូលរួមក្នុងកិច្ចកសាងប្រទេសជាតិ​ ការពារសន្តិភាព​ ស្ថេរភាពនយោបាយ​ និងបានថែរក្សាាល់សមិទ្ធិផលដែលបានខិតខំកសាងអភិវឌ្ឍ​ ក្នុងកងទ័ពជេីងគោក​ ទាំងស្មារតី​ និងសម្ភារ:​ ពិសេសជម្រុញការកែទម្រង់​ ក្នុងកយោធពលខេមរភូមិន្ទ​ និយាយជារួម​ និយាយដោយឡែក​ បញ្ជាការដ្ឋានវិស្វកម្ម​ កំណែទម្រង់តាមរយ:ការចូលសោធននិវត្តន៍​របស់យោធិនដែលមានវ័យចាស់​ ក្នុងនោះឈានដល់ការបំពេញក្របខណ្ឌរបស់ពលទាហានវ័យក្មេង។

ក្នុងឧកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ បានធ្វេីការវាយតម្លៃខ្ពស់​ និងបានកោតសរសេីរយ៉ាងក្រៃលែងចំពោះការខិតខំប្រឹងប្រែង​ ការលះបង់ទាំងកម្លាំង​កាយ​ កម្លាំងចិត្ត​ តាមរយ:គ្រប់រូបភាព​ របស់បងប្អូនយោធិនយេីងទាំងអស់​ ដែលជានិច្ចជាកាល​ បានគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន​ អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​ ទៅតាមតួនាទីភារកិច្ចជំនាញរៀងៗខ្លួន​ ដោយមិនខ្លាចនឿយហត់សំដៅធ្វេីយ៉ាងណាសម្រេចភារកិច្ចឱ្យបានល្អប្រសេីរជូនជាតិមាតុភូមិ​ និងប្រជាជន​ ទោះបីថ្ងៃនេះបងប្អូនយោធិន​ បានបញ្ចប់តួនាទី​ ភារកិច្ច​ ការពារជាតិ​ ក៏ស្នាដៃវីរភាព​ និងគុណបំណាច់ដ៏ធំធេងនេះ​ នៅតែត្រូវបានកោតសរសេីរ​ ចងចាំ​ និងបន្សល់ទុក្ខសម្រាប់បងប្អូនយោធិនជំនាន់ក្រោយ​ ជាបទពិសោធន៍​ និងរៀនសូត្រជាគម្រូ។

ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ បានលេីកឡេីងបន្តថា​ ការងារហ្វឹកហ្វឺនបានដេីរតួនាទី​ជាយុទ្ធសាស្ត្រយ៉ាងសំខាន់​ សម្រាប់កងទ័ព​ ជាពិសេសយោធិនវ័យក្មេង។ ផែនការហ្វឹកហ្វឺនបានបន្តជំរុញឱ្យយោធិនមានសម្ថភាព​ និងគុណភាពហ្វឹកហ្វឺន​ បង្កេីនសម្ថភាពដល់កងទ័ពឱ្យបានយល់ដឹង​ កាន់តែច្បាស់ពីវិន័យ​ សណ្តាប់ធ្នាប់​ ច្បាប់លក្ខន្តិក:​ ទូទៅនៃកងយោពលខេមរភូមិន្ទ​ និងបទបញ្ជាផ្សេងៗដល់យោធិនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុងការបម្រេីជាតិមាតុភូមិ។

ក្នុងឱកាសនោះ​ ឯក​ឧត្តម​ ឧត្តមសេនីយ៍ឯក​ បានបំពាក់ឋានន្តរសក្តិ​ និងគ្រឿងឥស្សរិយយសជូន​ដល់យោធិនចំនួន​ ៣៥រូប​ និងបានផ្តល់ថវិកាដែលជាអំណោយរបស់សម្តេច​មហាបវរធិតី​ ហ៊ុន​ ម៉ាណែត​ នាយយករដ្ឋមន្ត្រី​នៃកម្ពុជា​ និងលោកជំទាវ​ ពេជ​ ចន្ទមុន្នី​ ចំនួន២០០,០០០៛​ និងថវិកាបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ចំនួន២០០,០០០៛​ ផងដែរ។

អត្ថបទដែលជាប់ទាក់ទង