**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

ក្រុមក្មេងទំនើង ១៣នាក់ ដែលគប់កញ្ចក់រថយន្ត លើផ្លូវជាតិលេខ៣ ត្រូវនគរបាលខេត្តតាកែវ ក្របួចបាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង

ភ្នំពេញ៖ ក្រុមក្មេងទំណើងចំនួន ១៣នាក់ ត្រូវបានកងកម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវ ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីធ្វើការផ្ដន្ទាទោសឲ្យខានតែបាន បន្ទាប់ពីក្រុមក្មេងទំណើងទាំងនេះបានធ្វើសកម្មភាពជិះម៉ូតូជាក្រុម ប្រដាប់ដោយដំបងជ្រុង និងដុំឥដ្ឋ គប់មកលើរថយន្តរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៧-៤៨ ស្ថិតនៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលពីវេលាម៉ោង ១៩និង៣៥នាទី នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ បណ្ដាលរថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងបែកផ្ទៃកញ្ចក់ខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ ។

លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋថា មានករណីគប់កញ្ចក់រថយន្តនៅលើកំណាត់ផ្លូវជាតិលេខ ៣ ភ្លាមនោះលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាឲ្យរូបលោកដឹកនាំកំលាំងការិយាល័យជំនាញ សហការណ៍ការជាមួយនិងកំលាំងអធិការនគរបាល ៣ស្រុកដែលមានភូមិសាស្ត្រនៅជាប់និងផ្លូវជាតិលេខ៣ រួមមានស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ចុះពិនិត្យកន្លែងកើតហេតុ និងសិក្សាពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនោះ តាមរយៈកាមេរ៉ាសុវត្តិភាពរបស់ម្ចាស់រថយន្ត ត្រូវធ្វើយ៉ាងណាស្វែងរក និងចាប់ខ្លួនក្រុមក្មេងទំណើងទាំងនេះអោយខានតែបាន គឺមិនត្រូវបណ្ដែតបណ្ដោយឲ្យសកម្មភាពរបស់ក្មេងទំនើងកំពុងប្រព្រឹត្តនេះរួចខ្លួនបានឡើយ ។

លោកស្នងការរងបន្តរថា ក្រោយពិនិត្យកន្លែងកើតហេតុសិក្សារួច រូបលោកបានបែងចែកកងកម្លាំទៅតាមគោលដៅ ដែលបានកំណត់ ហើយបានកំណត់មុខសញ្ញាជនសង្ស័យជាក្មេងទំនើងទាំងនេះបានដោយជោគជ័យ។ ក្នុងនោះកម្លាំងនគរបាលយើងបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំណើងទាំងនេះជាបន្តរបន្ទាប់ចំនួន ១៣នាក់ ក្រោយពួកគេធ្វើសកម្មភាពបាន៣ថ្ងៃ ជនសង្ស័យរួមមាន៖ ទី១ឈ្មោះ ស៊ុំ កុម្ភៈ ភេទប្រុស អាយុ១៥ឆ្នាំ, ទី២ឈ្មោះ ធន ថុនា ភេទប្រុស អាយុ១៧ឆ្នាំ, ទី៣ ឈ្មោះ ឆន ចាន់ណាក់ ភេទប្រុស អាយុ ១៧ឆ្នាំ, ទី៤ឈ្មោះ ពុំ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ, ទី៥ឈ្មោះ នាង បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ, ទី៦ឈ្មោះ ផាន សុធា ហៅបឿក ភេទប្រុស អាយុ ១៦ឆ្នាំ អ្នកទាំង៦នេះ មានទីលំនៅក្នុងស្រុកបាទី ខេត្តតាកែវ និងទី៧ ឈ្មោះ យ៉េន សុវណ្ណសាក់ ភេទប្រុស អាយុ ១៨ឆ្នាំ, ទី៨ ឈ្មោះ ភុំ រ៉ាយុ ភេទប្រុស អាយុ ១៦ឆ្នាំ, ទី៩ ឈ្មោះ ចន ស៊ីណា ភេទប្រុស អាយុ ១៦ឆ្នាំ, ទី១០ ឈ្មោះ ចក់ ពិសា ភេទប្រុស អាយុ១៥ឆ្នាំ, ទី១១ ឈ្មោះ ផាត សុភា ភេទប្រុស អាយុ ១៤ឆ្នាំ, ទី១២ ឈ្មោះ អូន រាជសី ភេទប្រុស អាយុ១៧ឆ្នាំ និងទី, ១៣ ឈ្មោះ ស៊ឹង ប៊ុនឡុង ភេទប្រុស អាយុ ២៤ឆ្នាំ អ្នកទាំង ៧នាក់នេះ មានទីលំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្រោយធ្វើការសាកសួរក្រុមក្មេងទំណើងទាំងនោះបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តខាងលើពិតប្រាកដមែន ហើយនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ១៣នាក់ រួមជាមួយវត្ថុតាំងទៅសាលាដំបូងហើយ ៕

អត្ថបទដែលជាប់ទាក់ទង