តស់ត្រៀមខ្លួនចូលរួមប្រារព្ធ «ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ» ទាំងអស់គ្នា!

ភ្នំពេញ៖ ដើម្បីចូលរួមប្រារព្ធ «ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ» នាថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានសេចក្តីរីករាយក្នុងការចែករំលែកចំណេះដឹងប្លែកៗ ដ៏គួឱ្យចាប់អារម្មណ៍អំពីសត្វត្មាត ដែលបច្ចុប្បន្នជាប្រភេទសត្វជិតផុតពូជបំផុត ប៉ុន្តែនៅមានវត្តមានក្នុងប្រទេសកម្ពុជាយើងនៅឡើយ។
ជាមួយគ្នានោះក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏សូមអញ្ជើញអ្នកទាំងអស់គ្នា ចូលរួមការពារសត្វត្មាតដែលជិតផុតពូជនេះ តាមរយៈការគាំទ្រកិច្ចខិតខំប្រឹងប្រែងការងារភិរក្ស និងការពារជម្រកធម្មជាតិរបស់ពួកវា ដើម្បីឱ្យពួកវានៅបន្តមានវត្តមានសម្រាប់នុស្សជំនាន់ក្រោយបានឃើញផងដែរ ៕

