រដ្ឋបាលស្រុកគងពិសី បំភ្លឺករណីផ្លូវបេតុងគម្រោងមូលនិធិឆ្នាំ២០២៤ ឃុំព្រៃព្រះវិហារ

ភ្នំពេញ៖ រដ្ឋបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានបណ្តាញសង្គមមួយចំនួនបានយករូប ថត និងវីដេអូរបង្ហោះ និងលើកឡើងអំពីបញ្ហាផ្សេងៗ លើករណីផ្លូវបេតុង នៅចំណុចលូឆ្លងកាត់ទទឹងមួយ កន្លែងភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី។
ការលើកឡើងនេះ ជាផ្នែកមួយនៃដំណើរការអនុវត្តគម្រោង សាងសង់ផ្លូវបេតុង គម្រោងប្រើប្រាស់ថវិកាមូលនិធិឆ្នាំ ២០២៤ របស់ឃុំព្រៃវិហារ ស្រុកគងពិសី ។ គម្រោងនេះមាន ប្រវែង ១,៥០០ម៉ែត្រ (ទទឹងផ្លូវ ៦ ម៉ែត្រ) ដែលឆ្លងកាត់ចំនួន ៤ ភូមិ និងចាប់ពីបណ្តាឆ្នាំ កន្លងមក ដល់បច្ចុប្បន្ន មានផ្លូវបេតុងប្រវែងសរុបប្រមាណ ១៣,០០០ ម៉ែត្រ ដែលឆ្លងកាត់ភូមិចំនួន ៩ ភូមិ លើភូមិសរុបចំនួន ១៩ ភូមិ នៃឃុំព្រៃវិហារទាំងមូល។
ករណីនេះរដ្ឋបាលស្រុក សូមជម្រាបជូនសាធារណៈ ជន និងម្ចាស់គណនី បណ្តាញសង្គមមួយចំនួន ដែលបានលើកឡើង រហូតមានការសន្និដ្ឋានផ្សេងៗពីគ្ន ដើម្បីកុំអោយមានការយល់ច្រឡំ និងសន្និដ្ឋានខុសពីការពិតណាមួយនោះ រដ្ឋបាលស្រុកគងពិសីសូមជម្រាប ជូនព័ត៌មានមួយចំនួនពាក់ព័ន្ធករណីខាងលើដូចតទៅ៖
១-រូប និងវីដេអូ ដែលយកទៅបង្ហោះ គឺជារូបក្នុងពេលគម្រោងដែលទើបអនុវត្តប្រមាណ ៤០%
នៅ មិនទាន់បានអនុវត្តរួចរាល់ទេ ។
២-ផ្អែកតាមការចរចារវាង គណៈកម្មការគ្រប់គ្រងគម្រោងថ្នាក់ឃុំ និងអ្នកទទួលការ ដើម្បីកុំ អោយខាតប្រវែងផ្លូវគម្រោងការដាក់ថែមចំណុចនោះទាំង០៣កន្លែង ត្រូវប្រគល់ជូនរដ្ឋបាលឃុំ និងសហ គមន៍ភូមិ ជាអ្នកទទួលខុសត្រូវដាក់លូ ពុំមែនជាកាតព្វកិច្ចទទួលខុសត្រូវរបស់អ្នកទទួលការទេ ។
៣-ដោយសារក្រុមជាង របស់អ្នកទទួលការបានពន្លឿនអនុវត្ត ក៏បានធ្វេសប្រហែសមួយពេល ចាក់បេតុងវាង នៅចំណុចនោះសិន ចាំត្រឡប់មកចាក់បន្ថែមនៅក្រោយពេលឃុំ និងសហគមន៍ភូមិ ដាក់លូ ចំណុចនោះរួច។
៤-ក្នុងពេលដំណើរការការដ្ឋានអនុវត្តគម្រោង មិនអនុញ្ញាតិអោយធ្វើចរាចរណ៍ លើផ្លូវនេះទ រហូតដល់៤៥ ថ្ងៃក្រោយគម្រោងអនុវត្តរួច ដើម្បីសម្រួលដល់ការងារសាងសង់ផង និងអោយផ្លូវបេតុងបាន រឹងមាំសមស្របតាមបច្ចេកទេសសំណង់ផង ក៏មិនអាចអោយមានគ្រោះថ្នាក់នោះដែរ ។
៥-ក្រុមការងារថ្នាក់ស្រុក និងភាគីពាក់ព័ន្ធក៏បានចុះពិនិត្យលើករណីនេះរួចរាល់ហើយ និងកំពុង អនុវត្តការងារដោយផ្អែកតាមកិច្ចសន្យានៃការអនុវត្តគម្រោងរវាងរដ្ឋបាលឃុំ ហើយអ្នកទទួលការព្រមទទួល យកកែតម្រូវមាត់លូឡើងវិញដោយចាក់បេតុងតាមបទដ្ឋានបច្ចេកទេសគម្រោងមូលនិធិឃុំទៀតផង។អាស្រ័យដូចបានជម្រាបជូនខាងលើសូម ឯកឧត្តម លោកជំទាវ លោកលោកស្រី និងសាធារណៈជនទាំងអស់មេត្តាជ្រាប និងកុំមានការយល់ច្រឡំ៕

