**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

បទវិភាគ៖ភ្នំបៃតងទឹកស្អាតបានក្លាយជាទីបង្អែកនៃសុខសុភមង្គលរបស់ប្រជាជន

នៅខែសីហា ដីស្រែតាមជម្រាលភ្នំLongjiនៅភូមិភាគស្វយ័តក្វាងស៊ី នៃប្រទេសចិនមានទេសភាពពណ៌បៃតងស្រស់ស្អាត និងមានអ្នកទេសចរយ៉ាងច្រើនសន្ធឹក ។ តំបន់រមណីយដ្ឋាននេះដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតផង និងទំនៀមទម្លាប់ប្រពៃណីពិសេសរបស់ជនជាតិភាគតិចផង បានក្លាយជាតំបន់មានប្រជាប្រិយភាពដែលបានទាក់ទាញអ្នកទេសចរតំបន់នានានៅទូទាំងពិភពលោកទៅដើរលេងកម្សាន្ត ព្រមទាំងទទួលបានងារជា “សម្បតិ្តបេតិកភណ្ឌវប្បធម៌ផ្នែកកសិកម្មដ៏សំខាន់នៅទូទាំងពិភពលោក ”ពីអង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិទៀតផង ។
ពិបាកនឹកស្មានថា នៅកាលពីមុន តំបន់នេះធ្លាប់ជាតំបន់ភ្នំដាច់ស្រយាលនិងរហោឋាន។ ដោយសារដីស្រែតាមជម្រាលភ្នំពិបាកធ្វើស្រែណាស់ បើប្រៀបធៀបនឹងតំបន់វាលទំរាប គ្រាន់តែពឹងផ្អែកលើប្រាក់ចំណូលពីការធ្វើស្រែមិនអាចចិញ្ចឹមជីវិតបានទេ បានជាយុវជនជាច្រើនបានចេញពីស្រុកកំណើត ដើម្បីរកស៊ីនៅតំបន់ខាងក្រៅ ដីស្រែមួយចំនួនធំត្រូវគេទុកចោល ។ ដើម្បីធ្វើឱ្យដីស្រែតាមជម្រាលភ្នំអាចមានភាពរស់រវើកឡើងវិញ រដ្ឋបាលក្នុងតំបន់បានស្វែងរកមធ្យោបាយគ្រប់បែបយ៉ាងក្នុងន័យកែលម្អវិធីសាស្ត្រធ្វើស្រែ ហើយបានរៀបចំក្រុមជួយដាំដំណាំដោយស្ម័គ្រចិត្ត ដើម្បីជួយគ្រួសារក្រីក្រ និងអ្នកភូមិដែលបាត់បង់សមត្ថភាពការងារដាំដំណាំនៅដីស្រែដោយឥតគិតថ្លៃ ព្រមទាំងបានស្វែងរកនិងបង្កើតរូបមន្តអភិវឌ្ឍន៍ថ្មី “សហគ្រាស+ដីស្រែតាមជម្រាលភ្នំ+កសិករ” និងពឹងផ្អែកលើទេសភាពដ៏ពិសេសរបស់ដីស្រែតាមជម្រាលភ្នំ អភិវឌ្ឍអេកូទេសចរណ៍យ៉ាងសកម្ម ។ បច្ចុប្បន្ននេះ ដីស្រែតាមជម្រាលភ្នំLongjiមិនត្រឹមតែជាទីកំណើតរបស់ប្រជាជនក្នុងតំបន់នោះទេ ថែមទាំងក៏មានឈ្មោះល្បីល្បាញនៅទូទាំងពិភពលោក ដោយសារទីតាំងភូមិសាស្ត្រដ៏វិសេសវិសាល វប្បធម៌កសិកម្មនិងទំនៀមទំលាប់របស់ជនជាតិភាគតិចផងដែរ ។
បរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរបានបង្កប់តម្លៃសេដ្ឋកិច្ចដ៏ច្រើនលើសលប់ ដូច្នេះ រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយមួយចំនួន ដើម្បីបង្កើនការងារអភិរក្សអេកូឡូស៊ី ខិតខំប្រឹងប្រែងសម្រេចបាននូវ “ភាពឈ្នះ-ឈ្នះ”នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិរក្សអេកូឡូស៊ី ធ្វើឱ្យភ្នំបៃតងទឹកស្អាតក្លាយជាទីបង្អែកនៃសុខសុភមង្គលរបស់ប្រជាជន ។ កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅខែកក្កដា ឆ្នាំនេះបានធ្វើការរៀបចំចាត់ចែងជាពិសេសចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ខាងប្រព័ន្ធរបបអរិយធម៌អេកូឡូស៊ី ព្រមទាំងបានលើកឡើងថា ត្រូវពន្លឿនការធ្វើឱ្យមានសុក្រឹតភាពនិងអនុវត្តប្រព័ន្ធនិងយន្តការនៃទស្សនៈស្តីពីភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់ ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចបរិស្ថានអេកូឡូស៊ីមានភាពល្អពេញលេញ និងជំរុញការរួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ។
ក្នុងនាមជាប្រទេសធំដែលមានប្រជាជនចំនួន១៤០០លាននាក់ ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់និងបណ្តាក់ទុនយ៉ាងច្រើនដែលមិនធ្លាប់មានកាលពីមុនក្នុងការអភិរក្សបរិស្ថានអេកូឡូស៊ី បានខិតខំប្រឹងប្រែងជំរុញវិធីបង្កើនផលនិងបែបផែនជីវភាពរស់នៅប្រកបដោយភាពបៃតង បន្តកែលម្អគុណភាពអេកូបរិស្ថាន និងជំរុញឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងកំណើនប្រាក់ចំណូលរបស់ប្រជាជនត្រូវលើកកម្ពស់ជាមួយគ្នា ដោយឡែក ទស្សនៈនិងការអនុវត្តរបស់ប្រទេសចិនក្នុងការរួមគ្នាកសាងពិភពលោកដ៏ស្រស់ប្រិមប្រិយ ក៏ទទួលបានការកោតសរសើរកម្រិតខ្ពស់ពីសំណាក់សហគមន៍អន្តរជាតិផងដែរ ។
លោក ខ្វៃ អាទិត្យាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៃប្រទេសកម្ពុជាបានថ្លែងថា ទស្សនៈរបស់ចិនស្តីពី “ភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់”និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»របស់រាជរដ្ឋាភិបាលកម្ពុជាមានអត្ថន័យប្រហាក់ប្រហែលគ្នា សុទ្ធតែមានគោលបំណងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ី គ្រប់គ្រងបរិស្ថាន និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ។ ការអនុវត្តជាក់ស្តែងនិងបទពិសោធរបស់ចិនក្នុងការគ្រប់គ្រងបរិស្ថាននិងប្រភពធនធានធម្មជាតិ អាចចែករំលែកជាមួយពិភពលោក និងជួយប្រទេសដទៃទៀតកែលម្អបរិស្ថានក្នុងតំបន់ដែលរងការបំពុល និងធ្វើឱ្យបរិស្ថានមានភាពកាន់តែស្រស់ស្អាត ក៏ដូចជាកាន់តែសមស្របនឹងជីវភាពរស់នៅរបស់ប្រជាជន។
លោក Simon Stiell លេខាប្រតិបតិ្តនៃលេខាធិការដ្ឋាន «អនុសញ្ញាស្តីពីក្របខណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»បានថ្លែងថា នៅតាមផ្លូវអភិវឌ្ឍបៃតង ប្រទេសចិនបានខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពផលិតកម្មគុណភាពថ្មី និងបង្កើនការផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតតាមរយៈកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសធំ ព្រមទាំងបានបង្កើនការបណ្តាក់ទុននិងអភិវឌ្ឍបច្ចេកទេសថាមពលអាចកកើតឡើងវិញ ជួយពិភពលោកទាំងមូលកាត់បន្ថាយការពឹងផ្អែកទៅលើឥន្ធនៈហ្វូស៊ីល និងធ្វើបរិវត្តកម្មសេដ្ឋកិច្ចកាបូនទាប សមិទ្ធផលដែលប្រទេសចិនទទួលបានគួរឱ្យកត់សម្គាល់។
ក្នុងដំណើរទំនើបកម្មដែលស្វែងរកការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ ការអភិរក្សបរិស្ថានអេកូឡូស៊ីមិនត្រឹមតែបានកែលម្អ “ភាពស្រស់ស្អាត”របស់ភ្នំបៃតងទឹកស្អាតប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យប្រជាជនអាចរកបានការងារធ្វើនិងបង្កើនប្រាក់ចំណូលទៀតផង ភ្នំបៃតងទឹកស្អាតបានក្លាយជាទីបង្អែកនៃសុខសុភមង្គលរបស់ប្រជាជន ។ នេះជាទស្សនៈស្នូលសម្រាប់ណែនាំឱ្យកិច្ចកសាងអរិយធម៌អេកូឡូស៊ីរបស់ចិនទទួលបានប្រសិទ្ធភាពដ៏ធំធេង ហើយក៏បានផ្តល់ផែនការចិននិងតម្រិះប្រាជ្ញាចិនដល់ទូទាំងពិភពលោកក្នុងការដោះស្រាយភាពជាប់គាំងលើវិស័យបរិស្ថានអេកូឡូស៊ី ។ នៅពេលអនាគត ប្រទេសចិននិងបណ្តាប្រទេសនានាលើពិភពលោកនឹងចាប់ដៃគ្នា រួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការការពារជីវចម្រុះជាដើម ក្នុងន័យបង្កើតជាកម្លាំងរួមដ៏ខ្លាំងក្លាដើម្បីអភរិក្សភពផែនដី និងរួមគ្នាបង្កើតភពផែនដីដ៏ស្រស់ស្អាតដែលជាទីកំណើតរួមរបស់មនុស្សជាតិ ៕

អត្ថបទដែលជាប់ទាក់ទង