**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ

ប្រមុខការទូតកម្ពុជា-ហ្វីលីពីន ទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ហ្វីលីពីន បានទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការលើកទឹកចិត្តការប្រាស្រ័យទាក់ទងរវាងធុរកិច្ច និងធុរកិច្ច ក៏ដូចជា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាដើម ហើយភាគីទាំងពីរបានពិភាក្សាផងដែរអំពីមធ្យោបាយក្នុងការជំរុញពាណិជ្ជកម្មអង្ករ និងមុខទំនិញដទៃទៀត ព្រមទាំងការអភិវឌ្ឍធុរកិច្ចផ្នែកកសិកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ហ្វីលីពីន និងបានចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេ ភាគីកម្ពុជា-ហ្វីលីពីន (គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន) ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែសីហា នៅរដ្ឋធានីម៉ានីល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតី Ferdinand R Marcos Jr. ដោយបានផ្លាស់ប្តូរយោបល់លើវិស័យជាច្រើន រួមមានការបង្កើនការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងទេសចរណ៍។

ឯកឧត្តមប្រធានាធិបតី Marcos បានសម្តែងឆន្ទៈខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត ហើយទន្ទឹងរង់ចាំមានជំនួបជាថ្មីទៀតជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជួបសម្តែងការគួរសមជាមួយលោកជំទាវ Sara Duterte អនុប្រធានាធិបតី ហ្វីលីពីន ផងដែរ ដោយបានពិភាក្សាយ៉ាងស្និទ្ធស្នាលជាមួយលោកជំទាវលើការពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងហ្វីលីពីន លើទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន។ មុនជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដាក់កម្រងផ្កានៅស្តូបវីរបុរសជាតិហ្វីលីពីន José Rizal។

ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់តាំងពីកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ ក្នុងឆ្នាំ២០២១ និងបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យនានាបន្ថែមទៀត។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាញឹកញាប់រវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងបានលើកឡើងអំពីសារសំខាន់ជាយុទ្ធសាស្ត្រនៃជំនួបពីរលើករវាង សម្តេចធិបតី និង ឯកឧត្តមប្រធានាធិបតី Marcos ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ រដ្ឋមន្ត្រីទាំងពីរបានអបអរសាទរ កិច្ចប្រជុំលើកទី៣ប្រកបដោយផ្លែផ្កានៃគណៈកម្មាធិការចម្រុះសហប្រតិបត្តិការយោធាកម្ពុជា-ហ្វីលីពីន កាលពីឆ្នាំទៅ និងបានឯកភាពពង្រឹងការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាព ក៏ដូចជា កិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស។

ពាក់ព័ន្ធនឹងការផ្លាស់ប្តូរគ្នាក្នុងវិស័យវប្បធម៌ និងទេសចរណ៍ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តនូវកំណើនទេសចរណ៍ និងបានឯកភាពរួមគ្នាជំរុញនូវគោលដៅទេសចរណ៍នានា តាមរយៈការខិតខំបង្កើតជើងហោះហើរត្រង់បន្ថែមទៀត ព្រមទាំងបញ្ចប់ឱ្យបានឆាប់នូវការពិភាក្សាលើកម្មវិធីអនុវត្តន៍អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០២៤- ២០២៨។ ភាគីទាំងពីរក៏បានឯកភាពពន្លឿនការបន្តសុពលភាពកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ ការលួច និងការជួញដូរខុសច្បាប់នូវទ្រព្យសម្បត្តិវប្បធម៌។

ចំពោះវិស័យការងារ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ភាគីទាំង ពីរបានឯកភាពបន្តឡើងវិញនូវអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងលើវិស័យការងារ និងទន្ទឹងរង់ចាំមានការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ កិច្ចប្រជុំបានពិភាក្សាយ៉ាងទូលំទូលាយលើវិស័យដទៃទៀត រួមមាន សុខាភិបាល បច្ចេកវិទ្យា ព័ត៌មាននិងទូរគមនាគមន៍ បរិស្ថាន ការតភ្ជាប់ ការដឹកជញ្ជូន លំនៅឋាននិងនគរូបនីយកម្ម មុខងារ សាធារណៈ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីប្រទេសទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើការវិវត្តស្ថានការណ៍នៅក្នុងតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីកង្វល់រួម និងបានគូសបញ្ជាក់ពីការប្តេជ្ញារួម ក្នុងការចូលរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសាកលលោក។ រដ្ឋមន្ត្រីទាំងពីរ បានតាំងចិត្តបន្ត ពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកទាំងក្នុង តំបន់ និងលើឆាកអន្តរជាតិ។
កិច្ចប្រជុំត្រូវបានបញ្ចប់ដោយការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការ ចម្រុះកម្ពុជា-ហ្វីលីពីន លើកទី៤។ កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៥ ក្នុងឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង