**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ ចាត់​តំណាង​នាំ​យកសារ​រំលែក​ទុក្ខ​ និង​បច្ច័យ​ ៥​លាន​រៀល​ ជូន​គ្រួសារ​សព​លោក​អនុសេនីយ៍ត្រី​ សៅ​ រក្សា​ ដែល​ទទួលមរណភាព​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ នៅ​ខណ្ឌ​បឹង​កេងកង​

​​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១១​រោច​ ខែ​ស្រាពណ៍​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចាត់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លន់​ សុ​ផាត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ជា​តំណាង​ដឹកនាំ​គណៈប្រតិភូ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ និង​នាំ​យកសារ​រំលែក​ទុក្ខ​ ព្រមទាំង​បច្ច័យ​ចំនួន​ ៥​លាន​រៀល​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​បច្ច័យ​របស់​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ចំនួន​ ១២​លាន​ ៥​សែន​រៀល​ ប្រគល់​ជូន​លោក​ នៅ​ សំបូរ​ និង​លោកស្រី​ យ៉ង​ អិត​ ដែល​ត្រូវជា​ឪពុក​ម្តាយ​សព​លោក​អនុសេនីយ៍ត្រី​ សៅ​ រក្សា​ មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ទទួលមរណភាព​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ នៅ​ចំណុច​ផ្លូវ​លេខ​៣០៤​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​

​តាង​នាម​ថ្នាក់ដឹកនាំ​កងកម្លាំង​នគរបាល​ជាតិ​ និង​ក្នុង​នាម​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ មាន​ក្តី​រន្ធត់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​បាន​ទទួល​ដំណឹង​ថា​ លោក​អនុសេនីយ៍ត្រី​ សៅ​ រក្សា​ មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២​ អធិការដ្ឋាន​ នគរបាល​ខណ្ឌ​បឹង​កេងកង​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ១០​រោច​ ខែ​ស្រាពណ៍​ ឆ្នាំរោង​ ឆស័ក​ ព​.​ស​.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២៤​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ នៅ​ចំណុច​ផ្លូវ​លេខ​៣០៤​ សង្កាត់​បឹង​កេងកង​ទី២​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​

​ក្នុង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ ជំនួស​មុខ​ឲ្យ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លន់​ សុ​ផាត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​បំពាក់​ឋានន្តរ​ស័​ក្ត​ ថ្នាក់​អនុសេនីយ៍ទោ​ ជា​កិច្ច​ប​ច្ឆា​មរណៈ​ និង​បាន​ចាត់​ទុក​មរណភាព​របស់​ លោក​អនុសេនីយ៍ទោ​ សៅ​ រក្សា​ គឺជា​ការ​បាត់បង់​នូវ​កូន​ជាទី​ស្រលាញ់​ ប្រកបដោយ​ព្រហ្ម​វិហារធម៌​ ជា​សសរទ្រូង​នៃ​គ្រួសារ​ ក៏​ដូច​ជា​ការ​បាត់បង់​នូវ​មន្ត្រី​នគរបាល​ជាតិ​ ដ៏​សកម្ម​ចំពោះ​ការងារ​ ដែល​ជា​និច្ចកាល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ ពេលវេលា​ និង​សេចក្តីសុខ​ផ្ទាល់ខ្លួន​ រហូត​អវសាន​នៃ​ជីវិត​ដើម្បី​ ចូលរួម​បុព្វហេតុ​ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លន់​ សុ​ផាត​ បន្ត​ថា​ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នគរបាល​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សូម​សម្តែង​នូវ​សមានចិត្ត​ក្រៀមក្រំ​ ចូលរួម​រំលែក​មរណទុក្ខ​ដោយ​ក្តី​សោកស្តាយ​ និង​សូម​បួងសួង​ឧទ្ទិស​ដល់​គុណបុណ្យ​ ព្រះ​រតនត្រ័យ​ជួយ​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ លោក​អនុសេនីយ៍ទោ​ សៅ​ រក្សា​ សូម​ឆាប់​បាន​យោនយកកំណើត​ ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង