**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ

អ្នកនាង ប្រាសាទ ដាវីន បានក្លាយជាបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៤

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីរាត្រីគ្រងមកុដ កញ្ញាឯកចក្កវាឡកម្ពុជា (Miss Universe Cambodia 2024) បវរកញ្ញាចក្កវាឡកម្ពុជា២០២៤ នៅស្ថានីយ CTN ឬស្សីកែវ រាជធានីភ្នំពេញ នារាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញបំពាក់ឈៀង និងការបំពាក់មកុដផ្ទេរដំណែងបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៣ ពីកញ្ញា ចន សុទីម៉ា ជូនដល់ អ្នកនាង ប្រាសាទ ដាវីន ដែលបានក្លាយជា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៤។

គួររំលឹកផងដែរថា អ្នកនាង ប្រាសាទ ដាវីន ជាស្ត្រីដែលជាម្តាយដំបូងគេម្នាក់ដែលបានចូលរួមប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៤។ អ្នកនាងជាស្ត្រីដ៏ឆ្នើមមួយរូបដែលមហាជនបានស្គាល់ជាតារាបង្ហាញម៉ូតដ៏ប៉ិនប្រសប់ និងមានឈ្មោះបោះសម្លេងជាច្រើនឆ្នាំកន្លងមកនេះ។ លើសពីនេះកាលពីឆ្នាំ២០២៣ អ្នកនាងជាស្ត្រីទីមួយបង្អស់ដែលបានតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីស្រ្តីជាសកលឆ្នាំ២០២៣ (Universal Woman 2023) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ទទួលបានចំណាត់ថ្នាក់លំដាប់រងទី៤។ អ្នកនាងក៏ជាអ្នកគ្រប់គ្រងកម្មវិធីបុរសឯកមិត្តភាពកម្ពុជាឆ្នាំ២០២៣ (Mister Friendship Cambodia 2023) ដែលបានបញ្ជូន លោក លាវ វេងហួរ ទៅប្រកួតលើឆាក បុរសឯកមិត្តភាពអន្តរជាតិឆ្នាំ២០២៣ (Mister Friendship International 2023) នៅប្រទេសថៃ ហើយទទួលបានជ័យលាភីលេខ១ ប្រចាំកម្មវិធីផងដែរ។

លើសពីនេះ ឆ្នាំ២០២៤កម្ពុជាធ្វើជាម្ចាស់ផ្ទះកម្មវិធីស្រ្តីជាសកលឆ្នាំ២០២៤ (Universal Woman 2024) ដែលអ្នកនាង ប្រាសាទ ដាវីន ជាអ្នកគ្រប់គ្រង និងនាំយកមកដោយផ្ទាល់ ដែលមានបេក្ខភាពប្រមាណជាង ៥០ ប្រទេសចូលរួម។ ទន្ទឹមនឹងនេះ អ្នកនាងក៏ជាអ្នកគ្រប់គ្រងបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជាផងដែរ ដែលមាន កញ្ញា Brianna Mai ជាអ្នកតំណាង ហើយយើងក៏ទទួលបានជ័យលាភីលំដាប់រងទី៣ ប្រចាំឆ្នាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង