**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ហេតុអ្វី សម រង្ស៊ី បារម្ភពេលឃើញពលរដ្ឋបរិច្ចាគថវិកា ចូលរួមជាមួយរាជរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន


ភ្នំពេញ៖ ទណ្ឌិត សម រង្ស៊ី គឺជាមេក្លោងធំបំផុត នៃអំពើបំបែកបំបាក់ ចង់ឱ្យខ្មែរឈ្លោះខ្មែរគ្នាង និងការបំផុសពលរដ្ឋ ងើបបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាល ប៉ុន្តែឧបាយកលទុច្ចរិតទាំងអស់នោះ ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ ដោយសារប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានសាមគ្គីគ្នាជាធ្លុងមួយរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល។

កាលពីយប់ថ្ងៃទី២៧ ខែសីហា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងតាមបណ្តាញសង្គមថា គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅ Comment គាំទ្ររហូតដល់ជាង ១លាននាក់ហើយ ។

សម្តេចតេជោ សែន បានលើកឡើងថា «តាមរយៈមូលនិធិនេះ យើងនឹងឃើញនូវស្មារតីសាមគ្គីការ ពារជាតិពិតប្រាកដ ពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថា យើងកាត់៤ខេត្ត ឬច្រើនជាងនេះ ទៅឲ្យវៀតណាម តើពួកគេចូលលុយដែរឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួម របស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ»។

សម្តេចបានបន្តថា ការរំពឹងទុកប្រជាជនដែលគ្មានដី និងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក
ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬ ដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។ សម្តេចតេជោ បានអំពាវនាវឱ្យជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើល តើអ្នកចោទប្រកាន់បានចូលរួមឬទេ? សម្តេចបានបន្តថា៖ «នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»។

គួរកត់សម្គាល់ថា នៅក្នុងខែសីហា ឆ្នាំ២០២៤ ចលនារបស់ជាតិខ្មែរ ដែលរួបរួមគ្នាជាមួយ នឹងរាជរដ្ឋាភិបាល បានបំផ្លាញនូវឧបាយកលទុច្ចរិតរបស់ក្រុមជ្រុលនិយម ដែលមានយ៉ាងហោចចំនួនបី ក្នុងនោះរួម មានការញុះញង់មិនឱ្យមានការជីកព្រែកហ៊្វូណន-តេជោ ការបំផុសចង់ឱ្យពលរដ្ឋផ្ទុះកំហឹងតវ៉ា ដោយយកលំនាំចលនាបដិវត្ត Generation Z ក្នុងប្រទេសបង់ក្លាដេស និងការបង្កើតព័ត៌មានក្លែងក្លាយ អំពីការកាត់ទឹកដីខេត្តបួនភាគឥសានប្រទេសទៅឱ្យបរទេស។

អ្វីដែលធ្វើឲ្យទណ្ឌិត សម រង្ស៊ី កាន់តែអាម៉ាស់ និងក្តៅក្រហាយនោះ នៅពេលដែលទណ្ឌិតម្នាក់នេះ បានឃើញឧបាយកលបំបែករបស់ខ្លួន ធ្វើឱ្យខ្មែរកាន់តែរួបរួមគ្នាជាមួយ នឹងរាជរដ្ឋាភិបាលនោះ ដោយសរសេរបង្ហោះលើហ្វេសប៊ុកថា «ដកដង្ហើមដោយខ្លួនឯង តែបែជាទៅរៃអង្គាស​លុយពីប្រជាជន? ឬមួយរដ្ឋជិតអស់លុយហើយ?» ។ ខ្លឹមសារដែលបង្ហោះនោះ គឺវាជាការបង្ហាញថា អ្នកនយោបាយចាស់វស្សារូបនេះ គឺជាអ្នកនយោបាយ កំពុងមើលស្រាលដល់ប្រជាពលរដ្ឋខ្មែរដែលបានបង្ហាញទឹកចិត្ត និងស្មារតីរបស់ខ្លួនដើម្បីការជួយកសាងជាតិ។
ដោយឡែកលោក គី សេរីវឌ្ឍន៍ បណ្ឌិតផ្នែកសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការចូលរួមរបស់ពលរដ្ឋតាមការបរិច្ចាគថវិកា ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមបណ្តោយព្រំដែន គឺជាការបង្ហាញនូវក្តីស្រឡាញ់ជាតិ ការបង្ហាញនូវភាពធ្លុងមួយរបស់ជាតិ នោះគឺ រវាងរាជរដ្ឋាភិបាល ជាមួយនឹងប្រជាជនរបស់ខ្លួន និងក៏ជាការបង្ហាញប្រាប់ពិភពលោកថា ពលរដ្ឋខ្មែរក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន រាល់ទង្វើទាំងឡាយពាក់ព័ន្ធ នឹងការអភិវឌ្ឍន៍ គឺតែងតែមានពលរដ្ឋខ្មែរជាសាក្សី និងជាកម្លាំងជំរុញចលករមួយដែលមិនអាចខ្វះបានឡើយ៖ «ទាក់ទងជាមួយនឹងការបង្កើត មូលនិធិសម្រាប់កសាង និងអភិវឌ្ឍន៍តំបន់ក្រវាត់ព្រំដែននេះ ខ្ញុំយល់ថា មានមានសារ:សំខាន់៥យ៉ាង។ ទី១ គឺការបង្ហាញអំពីសន្តិភាពរបស់ប្រទេសកម្ពុជា។ កាលណាយើងមានសន្តិភាពទាំងអស់គ្នា យើងមានកិច្ចសហប្រតិបត្តិការយើងមានមូលនិធិរួម។ អញ្ចឹងមូលនិធិនេះមិនខុសពីមូលនិធិគន្ធបុប្ឆាទេ គឺជាការសម្តែងនូវទឹកចិត្តនៃការស្រឡាញ់ចូលរួម និងការស្នេហាជាតិរបស់ប្រជាជនកម្ពុជា។ចំណុចទី២ គឺយើងមើលឃើញថា កត្តារួបរួមគ្នាជាធ្លុងមួយ ខ្មែររួបរួមគ្នា គឺខ្មែរមានកម្លាំងខ្លាំងខ្មែរ នឹងឈ្នះ។ ដូច្នេះការបង្កើតមូលនិធិនេះ គឺគោលបំណងជម្រុញឲ្យពលរដ្ឋយើងទាំងអស់គ្នារួបរួមគ្នា ដើម្បីរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រទេសរបស់យើង។ ទី៣ ការចួលរួមបង្កើតមូលនិធិទាំងអស់នេះ គឺរួមចំណែកធ្វើឱ្យប្រភពទុនដ៏សំខាន់នៅក្នុងការកសាងជាតិ និងការបង្កើតឲ្យមានអំណាច នៅក្នុងការចរចាជាមួយប្រទេសជិតខាងមានន័យថា ការរួមគ្នារវាងពលរដ្ឋរបស់យើងទៅជាធ្លុងមួយ ដែលយើងបង្ហាញថាទោះជាប្រទេសជិតខាង មានបំណងចង់កេងចំណេញលើប្រទេសយើង ក៏មិនអាចទៅរួចដែរ ដោយសារកម្លាំងមហាជនរបស់យើង មានភាពខ្លាំងក្លា។ ទី៤ គឺការរួបរួមគ្នាទាំងអស់នេះ ការបង្កើតមូលនិធិនេះ គឺវាស់វែងអំពីទឹកចិត្តនៃអ្នកស្នេហាជាតិទាំងអស់ថា តើពលរដ្ឋយើងស្រឡាញ់ជាតិប៉ុណ្ណា? មានពលរដ្ឋមួយចំនួន បានជេររដ្ឋាភិបាល ពលរដ្ឋមួយចំនួនតែងតែថា តំបន់ CLV នេះមិនមានការអភិវឌ្ឍន៍ ឬក៏ទុកឲ្យវៀតណាមអភិវឌ្ឍន៍ ឬក៏ចង់ដកតំបន់និងមកអភិវឌ្ឍន៍ខ្លួនឯង។ អញ្ចឹងឥឡូវនេះ គឺរដ្ឋាភិបាលបង្ហាញហើយថាតំបន់ CLV គឺជាតំបន់ដែលរដ្ឋាភិបាលកំពុងតែអភិវឌ្ឍន៍ដោយខ្លួនឯង ហើយបន្តអភិវឌ្ឍន៍ទៅមុខទៀត ដូច្នេះដើម្បីឲ្យពលរដ្ឋចូលរួម ការវាស់ទឹកចិត្តថា តើអ្នកថាហ្នឹង គាត់បានចួលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រទេសខ្លួនឯងហើយឬនៅ។ កត្តាទី៥ មានសារ:សំខាន់ណាស់ដែលបង្ហាញថា អ្នកនយោបាយនៅក្រៅប្រទេស គឺជាអ្នកនយោបាយដែលមិនបានរួមចំណែកនៅក្នុងការចូលរួម ហើយខ្ញុំជឿជាក់ថា ចំណុចទី៥នេះ គឺអ្នកដែលនៅក្រៅប្រទេស គាត់តែងតែស្រែកជេរ គាត់មិនដែលបានមកឃើញហើយគាត់មិនដែលបានរួមចំណែកសូម្បីតែមួយកាក់ មួយសេនក្នុងការអភិវឌ្ឍន៍ជាតិខ្លួនឯងទេ។
អញ្ចឹងដើម្បីបង្ហាញ (ការចូលរួមអភិវឌ្ឍន៍ជាតិ) មាន QR កូដច្រើនធនាគារច្រើនគណនី ដូច្នេះសុំឲ្យអ្នកនៅក្រៅប្រទេស អ្នកនៅប្រទេសទាំងអស់ហ្នឹង អ្នកដែលមានគំនិតលើកឡើងថាស្នេហាជាតិ ស្រឡាញ់ជាតិទាំងអស់គ្នា ហើយនិងជេររដ្ឋាភិបាល ចង់ដកតំបន់ CLV មកអភិវឌ្ឍន៍ខ្លួនឯងហ្នឹង សូមចូលរួម ហើយបង្ហាញ Account គណនីមកថា គាត់បានរួមចំណែក ប៉ុន្មានដុល្លារដើម្បីកសាងជាតិរបស់យើង អភិវឌ្ឍន៍ជាតិដោយខ្លួនឯង កុំឲ្យចេះតែលើកឡើងថា ស្នេហាជាតិ ស្រឡាញ់ជាតិដកតំបន់និងមកអភិវឌ្ឍន៍ខ្លួនឯង តែខ្លួនឯងមិនបានរួមចំណែកថវិកាមួយកាក់មួយសេនឱ្យសោះ នៅក្នុងការអភិវឌ្ឍន៍ជាតិនេះ»។

សរុបមកការរួមគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរក្នុងប្រទេសនេះហើយ ជាអ្វីដែលទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ត្រូវមើលឃើញឱ្យច្បាស់ថា ឧបាយកលប៉ុនប៉ងបំបែកបំបាក់របស់ខ្លួនដើម្បី ចង់ឱ្យប្រទេសកម្ពុជាដែលមានសន្តិភាពធ្លាក់ចួលក្នុងសង្គ្រាមស៊ីវិលសាជាថ្មីវិញនោះ នឹងមិនអាចសម្រេចបានឡើយ។ អំពើកាន់តែបំបែកបំបាក់ គឺកាន់តែធ្វើឱ្យខ្មែររួមគ្នាកាន់តែខ្លាំងវិញតែប៉ុណ្ណោះ។ ដោយសារតែទង្វើមិនគិតពីប្រជាជនខ្លួនឯងជាធំនេះហើយ បានជាទណ្ឌិតក្បត់ជាតិបីជំនាន់ រួបនេះ ហ៊ានចុះហត្ថលេខាដោយចិត្តឯងដោយ «ថ្លើមធំ» កាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០១៣ នៅលើទឹកដីសហរដ្ឋអាមេរិក គឺកាលពី ១១ឆ្នាំមុន ក្នុងការកាត់ទឹកដីក្នុងខេត្តខ្មែរទាំងបួន នៅភាគឦសានប្រទេសនោះ ឱ្យមេដឹកនាំចលនាសេរីវៀតណាមឈ្មោះ កុកស ក្នុងនាមជាគណបក្សសង្គ្រោះជាតិ។

សូមបញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ក្រោយប្រកាសបង្កើតឡើងមូលនិធិនេះ មានព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង​ និងក្រៅប្រទេស​ បានចូលរួម និងគាំទ្រយ៉ាងផុលផុស៕

អត្ថបទដែលជាប់ទាក់ទង