**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លើកឡើងថា ប្រទេសចិន ជាអ្នករំខានដ៏ធំបំផុត នៃសន្តិភាពអន្តរជាតិនៅក្នុងតំបន់

ម៉ានីល៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានលើកឡើងនៅថ្ងៃអង្គារទី២៧ ខែសីហាថា ប្រទេសចិនគឺជាអ្នករំខានដ៏ធំបំផុតនៃសន្តិភាពអន្តរជាតិនៅក្នុងតំបន់។ រដ្ឋាភិបាលហ្វីលីពីនក៏បានថ្កោលទោសចិន កាលពីថ្ងៃចន្ទចំពោះសកម្មភាពឈ្លានពានដដែលៗ គ្មានវិជ្ជាជីវៈ និងខុសច្បាប់នៅសមុទ្ទចិនខាងត្បូង បន្ទាប់ពីការប៉ះទង្គិចគ្នា និងឧបទ្ទវហេតុជាច្រើននៅលើអាកាស និងនៅសមុទ្ទកាលពីសប្តាហ៍មុន។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ (Gilberto Teodoro) បានប្រាប់សន្និសីទយោធាប្រចាំឆ្នាំ នៃបញ្ជាការរបស់សហរដ្ឋអាម៉េរិក នៅឥណ្ឌូប៉ាស៊ីហ្វិកថា រដ្ឋធានីម៉ានីល មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារអធិបតេយ្យភាពរបស់ខ្លួន។ លោកបាន​ជំរុញ​ប្រទេស​ដៃគូ​ឱ្យ​ថ្កោលទោសសកម្មភាព​ខុសច្បាប់​របស់​ចិន​នៅ​សមុទ្ទ​ចិន​ខាងត្បូង។ ការលើកឡើងរបស់ប្រមុខការពារជាតិហ្វីលីពីន កើតឡើងបន្ទាប់ពីក្រុមប្រឹក្សាដែនសមុទ្ទជាតិរបស់ប្រទេសហ្វីលីពីន បានបញ្ជាក់ថា យន្តហោះរបស់ចិន បានធ្វើសមយុទ្ធគ្មានសុវត្ថិភាពប្រឆាំងនឹងយន្តហោះស៊ីវិលដែលកំពុងល្បាតនៅលើតំបន់ Scarborough shoal និងថ្មប៉ប្រះទឹក Subi។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ នាវារបស់ចិន ក៏បានរារាំង វាយឆ្មក់ និងប្រើកាណុងបាញ់ទឹក ប្រឆាំងនឹងនាវានេសាទហ្វីលីពីន ខណៈពេលដែលវាកំពុងបំពេញបេសកកម្មផ្គត់ផ្គង់អ្នកនេសាទហ្វីលីពីននៅតំបន់ Sabina shoal។ ក្រុមប្រឹក្សាដែនសមុទ្ទថា សកម្មភាពទាំងនេះ គឺគួរឱ្យព្រួយបារម្ភ។

ក្រុមប្រឹក្សាដដែលនេះ បានលើកឡើងថា សកម្មភាពទាំងនេះចោទជាសំណួរអំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅក្នុងតំបន់ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនា និងការពិគ្រោះយោបល់។ ហ្វីលីពីនបានបន្ថែមថា ខ្លួននឹងបន្តការទូតក្នុងការគ្រប់គ្រងបញ្ហាដែនសមុទ្ទ ហើយបានជំរុញឱ្យប្រទេសចិនត្រឡប់ទៅរកផ្លូវនៃកិច្ចសន្ទនាស្ថាបនាលើបញ្ហាសមុទ្ទចិនខាងត្បូង។ ផ្ទុយពីការលើកឡើងរបស់ភាគីហ្វីលីពីន ឆ្មាំសមុទ្ទចិនអះអាងថា នាវាហ្វីលីពីនមិនអើពើនឹងការព្រមានម្ដងហើយម្ដងទៀត ហើយបានចូលទៅជិតដោយចេតនា និងបានបុកទូកអនុវត្តច្បាប់របស់ប្រទេសចិន។

កាលពីថ្ងៃចន្ទ ឧប្បត្តិហេតុមួយទៀតបានកើតឡើងជុំវិញតំបន់ដូចគ្នា នៅពេលដែលនាវាឆ្មាំឆ្នេរសមុទ្ទហ្វីលីពីន (PCG) ពីរគ្រឿងត្រូវបានបង្ខំឱ្យបោះបង់បេសកកម្មរបស់ពួកគេក្នុងការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ដល់នាវិកនៅលើនាវាឆ្មាំឆ្នេរសមុទ្ទមួយផ្សេងទៀតនៅតំបន់ Sabina shoal។ ឆ្មាំឆ្នេរសមុទ្ទហ្វីលីពីន បានឱ្យដឹងថា ចិនបានដាក់ពង្រាយកម្លាំងហួសហេតុ ដែលមាននាវាចំនួន៤០គ្រឿង រួមទាំងនាវាចម្បាំងរបស់កងទ័ពជើងទឹកចំនួន៣ ដើម្បីរារាំងប្រតិបត្តិការផ្គត់ផ្គង់ឡើងវិញ។ ប៉ុន្តែឆ្មាំសមុទ្ទរបស់ចិន បានអះអាងថា ខ្លួនបានចាត់វិធានការឆ្លើយតបលើនាវាឆ្មាំឆ្នេរសមុទ្ទហ្វីលីពីនពីរគ្រឿងដែលរំលោភបំពានដោយខុសច្បាប់ចូលទៅក្នុងដែនទឹករបស់ខ្លួន ហើយបន្ទាប់មកបានចូលទៅជិតនាវាឆ្មាំឆ្នេរសមុទ្ទចិនក្នុងលក្ខណៈគ្រោះថ្នាក់។

គួរបញ្ជាក់ថា មហាយក្សចិនទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងអស់នៃសមុទ្ទចិនខាងត្បូង រួមទាំងតំបន់ដែលទាមទារដោយហ្វីលីពីន កោះតៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងប្រ៊ុយណេ។ ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារថា អធិបតេយ្យភាពដែនដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅក្នុងសមុទ្ទចិនខាងត្បូង មានមូលដ្ឋានប្រវត្តិសាស្ត្រ និងច្បាប់គ្រប់គ្រាន់៕

អត្ថបទដែលជាប់ទាក់ទង