**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

នាគរាជចិន ចំណាយ ១៥ពាន់លានដុល្លារ ឬ៧% នៃថវិកាការពារជាតិរបស់ខ្លួន លើសមយុទ្ធនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងឆ្នាំ២០២៣

តៃប៉ិ៖ នាគរាជចិន បានចំណាយប្រហែល១៥ពាន់លានដុល្លារ ឬ៧ភាគរយនៃថវិកាការពារជាតិរបស់ខ្លួន លើសមយុទ្ធនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងឆ្នាំ២០២៣ ដោយបង្ហាញពីការវិនិយោគដ៏ច្រើនមហាសាលរបស់រដ្ឋធានីប៉េកាំង ក្នុងសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ និងប្រទេសជិតខាងមួយចំនួនទៀត។ នេះបើយោងតាមការប៉ាន់ស្មានផ្ទៃក្នុងរបស់មន្ត្រីតៃវ៉ាន់ទម្លាយចេញតាមបណ្តាញផ្សព្វផ្សាយសង្គម។

ការស្រាវជ្រាវផ្ទៃក្នុងដោយកងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ បានផ្តល់នូវទិដ្ឋភាពដ៏កម្រមួយនៅក្នុងការចំណាយលើវិស័យការពារជាតិរបស់ប្រទេសចិន ខណៈរដ្ឋធានីប៉េកាំង បានបង្កើនវត្តមានយោធារបស់ខ្លួនចំពេលមានភាពតានតឹងនៅក្នុងតំបន់។ នាគរាជចិន​ នៅតែអះអាង​ថា ​កោះតៃវ៉ាន់​ជា​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​មិន​ដែល​បោះបង់​ចោល​លទ្ធភាពនៃការ​ប្រើ​កម្លាំងយោធា​ ដើម្បី​ទាមទារយក​កោះ​នេះ​មក​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ឡើយ បើ​ទោះ​បី​តៃវ៉ាន់​មាន​ការ​ជំទាស់​យ៉ាង​ដាច់អាហង្កា​ក៏​ដោយ។ ក្រៅពីនេះ ចិនក៏ជាប់គាំងនៅក្នុងជម្លោះជាមួយប្រទេសមួយចំនួន ជុំវិញអធិបតេយ្យភាពនៃផ្នែកដ៏ធំទូលាយនៃសមុទ្ទចិនខាងត្បូង និងសមុទ្ទចិនខាងកើតផងដែរ។

មន្ត្រីតៃវ៉ាន់ជាន់ខ្ពស់ម្នាក់ បានលើកឡើងសង្ខេបអំពីការស្រាវជ្រាវថា៖«នេះបង្ហាញពីតក្កវិជ្ជានៃការបែងចែកធនធានរបស់ពួកគេ។ ពួកគេ​កំពុង​ចំណាយ​ធនធាន​ដ៏ច្រើន​សន្ធឹកសន្ធាប់ ​ដើម្បី​ព្យាយាម​គ្រប់គ្រង​ភាគខាងលិច​នៃ First Island Chain»។ First Island Chain គឺជាបណ្តុំនៃប្រជុំកោះដែលសណ្តូកពីប្រទេសឥណ្ឌូណេស៊ី នៅទិសឦសានឆ្ពោះទៅប្រទេសជប៉ុន ដោយគ្របដណ្ដប់លើសមុទ្ទចិនខាងត្បូង និងសមុទ្ទចិនខាងកើត។ តៃវ៉ាន់បានបន្ថែមថា៖«ការវិនិយោគយោធាដ៏ធំសម្បើមរបស់បក្សកុម្មុយនីស្ដចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានផលប៉ះពាល់អវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលមិនអំណោយផលដល់វិបុលភាព និងការអភិវឌ្ឍសកល»។

យ៉ាងណា លោក ចាង យូសៀ អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម និងជាមន្ត្រីយោធាលំដាប់ខ្ពស់ទីពីររបស់ប្រទេសចិន បានលើកឡើងថា កាលពីខែមេសា សមុទ្ទមិនគួរជាសង្វៀនដែលប្រទេសនានាសម្ញែងនាវាចម្បាំងនោះទេ។ លោកបន្តថា ការអនុវត្តការទប់ស្កាត់ដែនសមុទ្ទ ការឡោមព័ទ្ធ និងការបិទកោះពីសំណាក់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត នឹងធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុងចរន្តនៃការបែងចែក និងភាពច្របូកច្របល់។ តែទោះជាយ៉ាងណា មិត្តដែកថែបកូននាគតូចកម្ពុជាមួយនេះ នៅតែបន្តឈរដោយភាពរឹងមាំ និងអង់អាច ដើម្បីប្រកួតប្រជែងដណ្តើមយកភូមិសាស្ត្រនយោបាយជាមួយបងធំទីមួយលើលោក សហរដ្ឋអាម៉េរិក ដែលកំពុងកៀរគរសម្ព័ន្ធមិត្ត ហើយព្យាយាមរុញច្រានប្រទេសទាំងនោះ ឱ្យមានជម្លោះជាមួយនាគរាជចិន។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បានចងក្រងរបាយការណ៍កាលពីខែឧសភា ដោយផ្អែកលើការឃ្លាំមើល និងការស៊ើបការណ៍របស់កោះតៃវ៉ាន់ ស្តីពីសកម្មភាពយោធារបស់ចិននៅសមុទ្ទបូហៃ Bohai ភាគឦសានប្រទេសចិន នៅសមុទ្ទចិនខាងកើត ច្រកសមុទ្ទកោះតៃវ៉ាន់ សមុទ្ទចិនខាងត្បូង និងមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច។ របាយការណ៍បានរាប់ចំនួនបេសកកម្មទ័ពជើងទឹក និងផ្លូវអាកាសរបស់ប្រទេសចិននៅទីនោះក្នុងឆ្នាំ២០២៣ បន្ទាប់មកបានប៉ាន់ប្រមាណថា តើប្រេងឥន្ធនៈ និងសម្ភារប្រើប្រាស់ផ្សេងទៀត នឹងត្រូវចំណាយប៉ុន្មានសម្រាប់រាល់ម៉ោងនៃសកម្មភាព? របាយការណ៍ និងមន្ត្រីបានបញ្ជាក់ថា លុយសរុបមានចំនួន១១០ពាន់លានយ័ន ឬស្មើ១៥,៣ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់ការថែទាំ និងជួសជុលយុទ្ធោបករណ៍ និងប្រាក់ខែយោធា។

ការស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើងដើម្បីជួយដល់អ្នកធ្វើការសម្រេចចិត្តរបស់កោះតៃវ៉ាន់ ឱ្យយល់ពីរបៀបដែលប្រទេសចិនបែងចែកធនធានយោធានៅទូទាំងតំបន់ ក៏ដូចជាដើម្បីវាស់ស្ទង់នូវអ្វីដែលទីក្រុងតៃប៉ិយល់ថា ជាគម្លាតរវាងសមត្ថភាពយោធាជាមួយរដ្ឋធានីប៉េកាំង។ តួលេខចំនួន១១០ពាន់លានយ័ន ឬស្មើនឹង១៥,៣ពាន់លានដុល្លារ ស្មើនឹង៨៥ភាគរយនៃថវិកាការពារជាតិតៃវ៉ាន់ឆ្នាំ២០២៣ របស់កោះតៃវ៉ាន់ ប៉ុន្តែវាមានចំនួនត្រឹមតែ៧ភាគរយនៃថវិកាការពារជាតិរបស់ចិនតែប៉ុណ្ណោះ។ ចិនកាលពីខែមីនា បានប្រកាសពីការកើនឡើង៧,២ភាគរយនៃការចំណាយលើវិស័យការពារជាតិសម្រាប់ឆ្នាំនេះដល់១,៦៧ពាន់ពាន់លានយ័ន។

ការសិក្សាមួយបានរកឃើញថា ទាំងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីប៉េកាំង បានបង្កើនទំហំសមយុទ្ធយោធានៅទូទាំងអាស៊ី ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០២៣ យន្តហោះរបស់ចិន រួមទាំងយន្តហោះចម្បាំង J-10, យន្តហោះទម្លាក់គ្រាប់បែក H-6, និងយន្តហោះគ្មានមនុស្សបើក បានហោះហើរជាង៩២០០ជើងនៅក្នុងតំបន់ មានរយៈពេលប្រហែល២៩០០០ម៉ោងនៅលើអាកាស។ កងទ័ពជើងទឹកចិន បានធ្វើនាវាចរជាង ៧ម៉ឺនគ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ និងនាវាពិឃាដ ដែលបានដំណើរការលើលម្ហសមុទ្ទជាង១,៧លានម៉ោង៕

អត្ថបទដែលជាប់ទាក់ទង