**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនៅឥណ្ឌា សំដៅទាក់ទាញទេសចរ និងវិនិយោគិនឥណ្ឌា មកទកម្ពុជា កាន់តែច្រើនថែមទៀត

ភ្នំពេញ៖ ក្រសួងទេសចរណ៍នឹងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ BLTM 2024 នៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា រយៈពេល៣ថ្ងៃនាចុងខែសីហា ដែលពិព័រណ៍នេះមានអ្នកទិញចំនួនជាង៦០០ក្រុមហ៊ុន អ្នកលក់ចំនួនជាង៥០០ក្រុមហ៊ុន មកពីជាង២០ប្រទេសលើពិភពលោក ខណៈអ្នកចូលទស្សនាប្រមាណជាង១ម៉ឺននាក់។

ក្រសួងបានឱ្យដឹងថា ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ធ្វើនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ Yashoboomi រដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៤។ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងដៃគូពាក់ព័ន្ធជ្រាបជាព័ត៌មាន និងចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសក្នុងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារឥណ្ឌា និងអន្តរជាតិ។

យ៉ាងណាមិញ ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នេះ គឺក្រសួងមានគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិស័យ ទេសចរណ៍កម្ពុជាដើម្បីជំរុញ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌា ស្របតាមគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» របស់ក្រសួងទេសចរណ៍ ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤» សំដៅទាក់ទាញទេសចរ និងវិនិយោគិនឥណ្ឌាមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត។

តាមការកត់សម្គាល់ ក្នុងឆ្នាំនេះ កម្ពុជា និងឥណ្ឌា មានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនបន្តបន្ទាប់ ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុងទីផ្សារប្រទេសទាំងទ្វេ។ ជាក់ស្ដែង ជើងហោះហើរត្រង់​ និងដំបូងរវាងរាជធានីភ្នំពេញ-រដ្ឋធានីញ៉ូដេលី បានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ជើងហោះហើរនេះ​​ដំណើរ​ការ​៤​ជើង​ក្នុង​មួយ​សប្តាហ៍ ​ក្នុង​នោះ​មាន​ថ្ងៃ​ចន្ទ ​ពុធ ​សុក្រ​ និង​ថ្ងៃ​អាទិត្យ ​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ​ដោយ​ប្រើ​ប្រាស់​យន្តហោះ​ប្រភេទ ​Airbus ៣២០។ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​ អង្គរអ៊ែរ ជឿជាក់ដែរថា ផ្លូវហោះហើរថ្មីនេះត្រូវបានរំពឹងថា នឹងជោគជ័យដោយសារតែការចែករំលែកកេរដំណែលសាសនា និងទំនាក់ទំនងប្រវត្តិសាស្ត្ររវាងកម្ពុជា និងឥណ្ឌា។ ការតភ្ជាប់នេះមិនត្រឹមតែបង្កើនទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង