**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

ស្ថាបនិកទំនើបកម្មសង្គមនិយមតាមបែបផែនចិនបង្កើតអនាគតកាន់តែទូលំទូលាយសម្រាប់មនុស្សជាតិ

ថ្ងៃទី២២ ខែសីហា ឆ្នាំ១៩០៤ ប្រទេសចិនបានទទួលមនុស្សមួយរូបដ៏អស្ចារ្យបានចាប់បដិសន្ធិ ហើយគិតមកដល់ពេលនេះ លោក តេង ស៊ាវភីង មានអាយុ១២០ឆ្នាំ គឺជាកុលបុត្រដ៏អស្ចារ្យ និងជាទីស្រឡាញ់របស់ប្រជាជាតិចិន ហើយលោកផ្ទាល់ខ្លួនធ្លាប់មានប្រសាសន៍ថា លោកជាកុលបុត្ររបស់ប្រជាជនចិន។ លោកមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងប្រទេសរបស់លោក។
យើងរំឭកដល់ថ្ងៃកំណើតខួបលើកទី១២០របស់លោក តេង ស៊ាវភីង ដោយបន្តមរតកមហាដំណើររបស់បក្សកុម្មុយនិស្តចិន ដោយចាប់ពីអាយុ១៨ឆ្នាំដែលបានចូលរួមក្នុងអាជីពនយោបាយ លោកត្រូវបានកត់សម្គាល់ដោយជំនឿរឹងមាំលើលទ្ធិកុម្មុយនិស្តដែលជាប្រភពនៃភាពសុចរិតអស់កល្បជានិច្ចសម្រាប់ផ្តល់អាទិភាពដល់ឋានៈ និងតួនាទីស្នូលរបស់ប្រជាជន ហើយមិនថានៅក្នុងតំណែងជាផ្លូវការខ្ពស់ ឬឧបសគ្គបែបណាក៏ដោយ ក៏លោកតែងតែឈរជាប់ជានិច្ចជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយលោកបានបំពេញការងារគ្រប់យ៉ាងដែលលោកអាចធ្វើបានសម្រាប់បក្សកុម្មុយនិស្តចិន ប្រទេស និងប្រជាជនចិន។ លោកផ្តល់អាទិភាពដល់ការអភិវឌ្ឍបក្សកុម្មុយនិស្ត និងប្រទេសចិនដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនដែលត្រូវបានគូសរំលេចដោយប្រជាជាតិចិនថា លោកពិតជាជនកុម្មុយនិស្តដែលបានសំយោគគោលគំនិតសំខាន់រវាងទស្សនវិជ្ជាកាល់ម៉ាក្ស និងទស្សនវិជ្ជាខុងជឺ ក្លាយជាគ្រឹះដ៏សំខាន់នៃមាគ៌ាសង្គមនិយមតាមបែបផែនចិន និងជាមាគ៌ាមួយដែលសមស្របនឹងលក្ខខណ្ឌជាតិ និង តថភាពរបស់ប្រទេសចិនស្របតម្រូវការនៃសម័យកាលទាំងនៅក្នុងទ្រឹស្តី និងការអនុវត្ត។ លោកធ្លាប់បានសង្កត់ធ្ងន់ថា «មាគ៌ាអភិវឌ្ឍក្នុងទ្រឹស្តី និងក្នុងរបបតាមបែបផែនចិន គឺជាកូនសោរគន្លឹះដ៏សំខាន់ចំពោះអធិបតេយ្យភាព ឯករាជ្យភាព សេចក្តីថ្លៃថ្នូរ និងបង្កើនល្បឿននៃមហាដំណើររបស់ប្រទេសចិនក្នុងយុគសម័យថ្មី»។
យើងរំឭកដល់ថ្ងៃកំណើតខួបលើកទី១២០របស់លោក តេង ស៊ាវភីង ដោយរៀនពីឧត្តមគតិ និងជំនឿរឹងមាំរបស់លោកចំពោះការពន្លាតមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ មួយអាជីពនយោបាយរយៈពេល៧០ឆ្នាំ លោកបានបង្ហាញពីភាពក្លាហានដើម្បីឆ្ពោះទៅមុខជាមួយនឹងការកែទម្រង់ និងការបង្កើតគំនិតច្នៃប្រឌិតដើម្បីគិតគូរនិងដឹកនាំប្រទេសទៅមុខជានិច្ច។ លោកមានភាពរឹងមាំក្នុងការធ្វើកំណែទម្រង់និងបើកទូលាយ ដែលបានបង្កើតឡើងនូវទ្រឹស្ដីទំនើបកម្មសង្គមនិយមតាមបែបផែនចិនដែលបានផ្តល់ការពន្យល់ជាប្រព័ន្ធជាលើកដំបូងអំពីរបៀបកសាងពង្រឹង និងអភិវឌ្ឍសេដ្ឋកិច្ចចិន។ សុខុមាលភាពរបស់ប្រជាជន គឺជាការខិតខំប្រឹងប្រែងអស់មួយជីវិតរបស់លោកដោយលោកបានសង្កត់ធ្ងន់ថា «ភាពក្រីក្រមិនមែនជាគោលបំណងរបស់សង្គមនិយមនោះឡើយ» នេះជាភាសាសាមញ្ញតែពោរពេញដោយអត្ថន័យដែលបានផ្តល់ជាត្រីវិស័យប្រកបដោយគរុសភាដល់បក្សកុម្មុយនិស្តចិនសម្រាប់បាននូវ«គោលដៅ១០០ឆ្នាំទី១»របស់ខ្លួន នោះគឺការផ្តល់ជូនដល់ប្រជាជនចិននូវជីវភាពកាន់តែប្រសើរធូរធារដោយងើបចាកផុតពីភាពក្រីក្រ។ ប្រាជ្ញារបស់លោកបានចូលជ្រៅទៅក្នុងជនកុម្មុយនិស្តចិនរាល់រូប ហើយបានក្លាយជាវិថីក្រាលដោយសន្តិភាពសម្រាប់សាធារណរដ្ឋប្រជាមានិតចិនដោយបានរំលេចយ៉ាងច្បាស់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល ជួយប្រជាជនសម្រេចសុបិនដែលមានជីវភាពល្អបវរ។ ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពនិយម ជាជម្រើសយុទ្ធសាស្រ្តរបស់ប្រទេសចិន ដោយមិនងាករេ មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ មិនថាប្រទេសចិនរីកចម្រើនដល់កម្រិតណាក៏ដោយ ប្រទេសចិននឹងនៅតែបន្តធ្វើជាអ្នកកសាងនិងឈររួមគ្នាជាមួយប្រទេសដែលជ្រោងទង់សន្តិភាពក្រោមទម្រដ៏រឹងមាំនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយវឌ្ឍនភាពរបស់ប្រទេសចិនជាកាលានុវត្តភាពរបស់ពិភពលោក។ ប្រទេសចិននៅយុគសម័យថ្មីនឹងបន្តត្រួសត្រាយឱកាសថ្មីសម្រាប់កំណើនសេដ្ឋកិច្ចសកល ផ្តល់វេទិកាថ្មីសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ រួមវិភាគទានថ្មីសម្រាប់ការបង្កើនសុភមង្គលជូនដល់មនុស្សជាតិ។
យើងរំឭកដល់ថ្ងៃកំណើតខួបលើកទី១២០របស់លោក តេង ស៊ាវភីង ដោយសិក្សាពីគំនិតច្នៃប្រឌិតរបស់លោកដោយបានបង្ហាញឱ្យឃើញនូវចក្ខុវិស័យទូលំទូលាយតាមរយៈគំនិតជាយុទ្ធសាស្ត្រនៃស្ថាបនិកមាគ៌ាអភិវឌ្ឍតាមរយៈការធ្វើកំណែទម្រង់បើកទូលាយ។ ដោយដកស្រង់នូវឃ្លាដ៏សាមញ្ញរបស់លោក «មិនសំខាន់ថាឆ្មាពណ៌ខ្មៅ ឬពណ៌ស ជាឆ្មាល្អបើឆ្មានោះចេះចាប់កណ្តុរ»។ លោកសង្កត់ធ្ងន់លើគោលដៅនៃ«ទំនើបភាវូបនីយកម្មសេដ្ឋកិច្ច កសិកម្ម ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការការពារជាតិ។ លោកបានត្រួសត្រាយមាគ៌ានៃការបើកទូលាយនិងសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់ប្រទេសចិនចាប់ពីឆ្នាំ១៩៧៨មក ហើយច្បាស់ណាស់ដែលថារយៈពេល៤៦ឆ្នាំនេះ ប្រទេសចិនត្រូវបានពិភពលោកយល់យ៉ាងច្បាស់ពីទស្សនវិស័យទូលំទូលាយ ធនធានដ៏សំបូរបែប ស្មារតីនិងគតិបណ្ឌិតរបស់ប្រទេសចិន។ តាមរយៈកំណែទម្រង់បើកចំហសេដ្ឋកិច្ចបាននាំការអភិវឌ្ឍក្នុងប្រទេសនិងអន្តរជាតិដោយមានការផ្សារភ្ជាប់គ្នារវាងចិននិងពិភពលោក និងបានឈានចូលដំណាក់កាលថ្មីរបស់ប្រទេសចិនក្នុងការបោះជំហានយ៉ាងស្វាហាប់នៅលើវិថីនៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនដែលកំពុងបោះជំហានយ៉ាងស្វាហាប់ដូចមានចែងក្នុងលទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣របស់បក្សកុម្មុយនិស្តចិនអាណត្តិលើកទី២០ដែលបានប្រារព្ធកាលពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤កន្លងមក។ ប្រាជ្ញាចិនប្រកបដោយស្មារតីសន្តិភាពនិយមស្តីពី«ប្រទេស១ របប២»បានផ្តល់ជាដំណោះស្រាយដ៏សំខាន់ដល់កោះហុងកុង និងកោះម៉ាកាវវិលត្រឡប់មកកាន់មាតុភូមិខ្លួនវិញ ហើយក៏ជាទឡ្ហីករណ៍ដល់ការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិនដោយមានវត្តមានពេញលេញនៃកោះតៃវ៉ាន់ស្របតាមគោលការណ៍ចិនតែមួយដែលជាគោលការណ៍ច្បាប់ផ្តល់គុណតម្លៃដល់សហគមន៍អន្តរជាតិគោរពយ៉ាងខ្ជាប់ខ្ជួននូវខ្លឹមសារនៃសេចក្តីសម្រេចលេខ២៧៥៨ដែលបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី២៦នាឆ្នាំ១៩៧១។

ជារួមយើងរំឭកដល់ថ្ងៃកំណើតខួបលើកទី១២០របស់លោក តេង ស៊ាវភីង ជាជនកុម្មយនិស្តដែលពោរពេញដោយភក្តីភាពចំពោះជោគវាសនារបស់មនុស្សជាតិដែលតែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។ លោកតែងសង្កត់ធ្ងន់លើតម្រូវការក្នុងការចាត់ទុកបញ្ហានៃការអភិវឌ្ឍជាបញ្ហាមួយដែលពាក់ព័ន្ធនឹងមនុស្សជាតិទាំងអស់ ហើយលោកតែងសិក្សានិងដោះស្រាយ ដោយផ្អែកលើប្រាជ្ញាចិន។ លោកជាជនវឌ្ឍននិយមពហុប៉ូលដែលបានដឹកនាំប្រទេសចិនដោយចែករំលែកវាសនាជាមួយបណ្តាប្រទេសទាំងអស់ ហើយនាំប្រទេសចិនដែលការពារសន្តិភាពពិភពលោកបានបញ្ចេញពន្លឺរស្មីសន្តិភាពដ៏រុងរឿងដល់ពិភពលោក និងឈរជាប់ជានិច្ចជារៀងរហូតជាមួយប្រទេសដែលគាំទ្រសន្តិភាពដោយរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដោយប្រឆាំងគ្រប់ទម្រង់នៃអនុត្តរភាពនិយម។

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង