ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាំយកថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នេះ លោកជំទាវ ចំរេីន កតិកា ទីប្រឹក្សាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ តុង ផល្លី នាយិការងខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាននាំយកថវិកាបរិច្ចាគចំនួន ២០ ០០០ ០០០ រៀល និង៥០០០ដុល្លារ ដែលទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងសមាគមនារីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតំណាងដើម្បីចូលរួមក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទារក និងកុមារ ដោយឥតគិតថ្លៃ មិនរើសអើង និងប្រកបដោយគុណភាព។

