**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បើកសិក្ខាសាលាស្តីពី នីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅខេត្តសៀមរាប

ភ្នំពេញ៖ ឯកឧត្តម​ ​សួស​ សុខចាន់​ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពី នីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅសាលប្រជុំសាលាខេត្តសៀមរាប​ ក្រោមអធិបតីភាពឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីអស់លោក លោកស្រីជាអគ្គនាយកសំណង់ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធចំនួន ៦ខេត្ត រួមមាន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ប្រមាណជាង៣០០នាក់ចូលរួម។

ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា សិក្ខាសាលា (ស្តីពីនីតិវិធីនៃការ ធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់) ដែលបានធ្វើឡើងនៅលើទឹកដីអង្គរ គឺមានសារៈដ៏សំខាន់បំផុត ដោយខេត្តសៀមរាបជាខេត្តសម្បូរទៅដោយសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្រ ដែលដូនតាយើងបានបន្សល់ទុកនៅជាកេរ្តិ៍មរតកមកដល់ពេលនេះ ។

ឯកឧត្តមបានបន្តទៀតថា សម្រាប់ខេត្តសៀមរាប រដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់កែលម្អ និងអភិវឌ្ឍន៍លើវិស័យជាអាទិភាពជាច្រើន ជាពិសេសគឺវិស័យអប់រំ វិស័យ ការងារ ការ កសាងធនធានមនុស្ស វិស័យដីធ្លី និងសំណង់ ព្រមទាំងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដើម្បីឲ្យស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នផងដែរ ។ ឯកឧត្តមក៏បានចាត់ទុកថា អង្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ ចំពោះមន្ទីរជំនាញ អាជ្ញាធរដែនដី និងបណ្តាក្រុមហ៊ុនដែល កំពុងប្រកបអាជីវកម្មលើវិស័យសំណង់ ក្នុងខេត្តសៀមរាប ក៏ដូចខេត្តទាំង៦ដែលបានចូលរួម ស្របពេលដែលវិស័យអចលនវត្ថុដែលមានដីធ្លី និង សំណង់កំពុងមានសន្ទុះកើនឡើង ជាមួយគ្នានេះ យើងសង្កេតឃើញថាវិស័យសំណង់នៅខេត្តសៀមរាប កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។

ឯកឧត្តម លាង មុនីរិទ្ធ បានបញ្ជាក់នៅក្នុងអង្គសិក្ខាសាលាថា វិស័យសំណង់ ដែលជាវិស័យកំពុងមានការរីកចម្រើនខ្លាំង ក៏កើតមាននូវបទល្មើសសំណង់ជាច្រើនផងដែរ នៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ដូចជាការសាងសង់ ការជួសជុល ការរុះរើដោយគ្មានលិខិតអនុញ្ញាត ឬការសាងសង់ខុសលិខិតអនុញ្ញាតជាដើម ។

ដោយករណីប្រឈមនឹងចំណុចអវិជ្ជមាននៃបទល្មើសសំណង់បែបនេះ ឯកឧត្តមបានសូមឲ្យអាជ្ញាធរដែនដី និងមន្ទីរជំនាញ ក៏ដូចជាបណ្តាក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្មលើវិស័យសំណង់ ត្រូវពង្រឹងការគ្រប់គ្រងលើវិស័យនេះ និង គោរពតាមបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសតាមស្មារតីប្រកាសរួមរវាងក្រសួងមហាផ្ទៃ និងក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង។ ឯកឧត្តមបានបន្តថា កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវឧបករណ៍តតិយុត្ត និង វិធានការចាំបាច់មួយចំនួនទាក់ទងនឹងវិស័យសំណង់ វិស័យរដ្ឋបាលដីធ្លី និងវិស័យរៀបចំដែនដី គឺមានអនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំបច្ចេកទេស មានលក្ខណៈគ្រប់គ្រាន់សម្រាប់គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តម្រង់ ទិសក្នុងការអនុវត្តលើការងារនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លាង មុនីរិទ្ធ បានសំណូមពរដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ដែលជាអ្នកធ្វើការពាក់ព័ន្ធលើវិស័យសំណង់ ត្រូវបង្កើនការយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់មន្ត្រីជំនាញ ដែលជាគ្រូឧទ្ទេស និងសូមចូលរួមជាមតិ យោបល់ ឲ្យបានផុលផុស ដើម្បីជាធាតុចូលសម្រាប់យកទៅអនុវត្តកាងារជាក់ស្តែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង