នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនក្រុមចោរ ៤នាក់ពាក់ព័ន្ធករណីលួចយ៉ាងសកម្ម

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំ លោកវរសេនីយ៍ទោ ហេង សុផាណារិទ្ធ អធិការរងផ្នែកព្រហ្មទណ្ឌ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ស្រីប្រុស ចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច ចំនួន៧ករណី នៅសង្កាត់កំពង់សំណាញ់០៤ករណី សង្កាត់តាខ្មៅ៣ករណី ម៉ូតូ២គ្រឿង កង់១គ្រឿង ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

