**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ខេត្តកែបនឹងមានឆ្នេរថ្មីប្រវែងជាងពីរគីឡូម៉ែត្រសម្រាប់សាធារណជននិងទេសចរទៅកម្សាន្ត

ភ្នំពេញ៖ ឆ្នេរខ្សាច់សម្រាប់បម្រើសាធារណៈជន ពិសេសការកម្សាន្តក្នុងវិស័យទេសចរណ៍ដែលប្រសិទ្ធិនាមថា«ឆ្នេរ តេជោសន្តិភាពកែប »ត្រូវបានគណៈកម្មាធិ កា រ ជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរ សមុទ្រកម្ពុជាសម្រេចដាក់ឱ្យអនុវត្តបន្ត លើការអភិវឌ្ឍរមណីយដ្ឋានមួយនេះ នៅពេលឆាប់ៗខាងមុខ ។ដូចនេះខេត្តកែបនឹងមានឆ្នេរខ្សាច់ថ្មីមួយទៀតជាដែកឆក់ភ្ញៀវទេសចរបរទេស ភ្ញៀវជាតិក៏ ដូច ជាទាក់ទាញ វិនិយោគិនចូលតំបន់នេះ បន្ថែមទៀត។

យោងតាមសេចក្ដី សម្រេច របស់ គណៈកម្មាធិការ ជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរ សមុទ្រ កម្ពុជាបានសម្រេច ដាក់ឱ្យ អនុវត្ត បន្ត គម្រោង អភិវឌ្ឍ រមណីយដ្ឋានឆ្នេរ ខ្សាច់ កម្សាន្ត សាធា រ ណៈ កម្រិតខ្ពស់ «ឆ្នេរ តេជោ សន្តិភាពកែប» សម្រាប់សាធារណជន និងទេសចរ ស្ថិតនៅភូមិ ថ្មី សង្កាត់ព្រៃធំ ក្រុង កែប ខេត្តកែប មានបណ្ដោយប្រវែង ២ ៧០០ម៉ែត្រ ។

សេចក្ដីសម្រេចដដែលបានបង្ហាញគម្រោងប្លង់អភិវឌ្ឍន៍ឆ្នេរ នេះដោយអភិវឌ្ឍ ន៍ឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់មានទទឹង ៣០ម៉ែត្រ និង តំបន់សុវត្ថិភាព ហែលទឹក សមុទ្រ កម្សាន្ត សាងសង់ ជញ្ជាំង ទប់ដីការពារ ឆ្នេរ សមុទ្រ ធ្វើពីបេតុងអារម៉េ ស្រប តាមបណ្ដោយឆ្នេរ សមុទ្រ ,ផ្លូវ ថ្មើជើង ចំនួន ២គន្លង មានទទឹង ប្រវែង ៣ម៉ែងត្រ ដោយមានផ្លុវ សម្រាប់ជន មាន ពិការ ភ្នែក នៅចំកណ្ដាល ស្របតាមបណ្ដោយឆ្នេរ សមុទ្រ , មានផ្លូវ ជិះកង់ ចំនួន ២គន្លង មានទទឹង ប្រវែង ៣ម៉ែត្រ ស្រ បតាមបណ្ដោយឆ្នេរ សមុទ្រ ,មានសួនច្បារ ទទឹង ប្រវែង យ៉ាង តិច ៥០ ម៉ែត្រ ដោយ ត្រូវ រៀបចំ ចាក់ខ្សាច់ បំពេញ បន្ថែម ស្រ បតាមស្ថានភាព ដីរដ្ឋជាក់ស្ដែង តាមបណ្ដោយឆ្នេរ សមុទ្រ ។

នៅក្នុងគម្រោងនេះដែរក៏មានអភិវឌ្ឍន៍វិថី និងអនុវិថី ចូលឆ្នេរសមុទ្រចំនួន ៥ខ្សែ ដែលមានផ្លូវ ថ្មើជើង ផ្លូវ ថ្មើជើង សម្រាប់ជន មានពិការ ភ្នែក និងផ្លូវជិះកង់ ។ អភិវឌ្ឍន៍ រង្វង់ មូល គយ គន់ ទេសភាពចំនួន ២កន្លែង ក្នុង នោះរង្វង់ មូលទី ១ មានអង្កត់ផ្ចិតប្រវែង ៩ ៩ម៉ែត្រ ស្ថិតនៅចុង វិថីចូល ឆ្នេរសមុទ្រទី ១ ដែលគ្រោង តម្កល់ រូប ចម្លាក់ លោកយាយជំទាវ ម៉ៅ ក្នុងទម្រង់ មេទ័ពជាញជ័យ និង រង្វង់ មូលទី ២មានអង្កត់ផ្ចិត ៩៩ ម៉ែត្រ ដូច គ្នាស្ថិតនៅ ចុងវិថី ចូលឆ្នេរ សមុទ្រ ទី ២ ដែល គ្រោង រក្សាទុក ជា លម្អសាធារណៈ សម្រាប់ ប្រារព្ធពិធី បុណ្យ និងពិព័រណ៍ នានា ។

គណៈកម្មាធិការ ជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរ សមុទ្រ ក៏មានគ្រោងនឹងអភិវឌ្ឍន៍ ទំនប់ រលកធ្វើពីបេតុង អារម៉េ និងថ្ម សម្រាប់ការពារ ឆ្នេរ ខ្សាច់ សម្រាប់កម្សាន្ត សាធារណៈ មានបណ្ដោយ ប្រវែង ១៣៨ម៉ែត្រ និង មាន អង្កត់ផ្ចិត ប្រវែង ១៨ម៉ែត្រ ស្ថិតនៅចុង រង្វង់មូលទី ១ ។ នៅក្នុងគម្រោង ក៏មានការអភិវឌ្ឍចំណតរថយន្ត សា ធា រ ណៈ និ ងបន្ទប់ទឹក សាធារណៈដែលភ្ជាប់ ជាមួយនឹង ហាង កាហ្វេ នៅទីតាំង ក្បែរ រង្វង់ មូលគយគន់ ទេស ភាពទាំងពីរទីតាំង សម្រាប់សាធារណជន មកលម្ហែកម្សាន្ត ឆ្នេរ ក្នុងនាមជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ  ។

គណៈកម្មាធិការ ជាតិ គ្រប់ គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរ សមុទ្រ កម្ពុជា នឹងរៀបចំ ប្លង់ លម្អិត សម្រាប់ សាងសង់ សួន ច្បារ សាធារណៈ និង ដាំដើមឈើ លើ ដីចំណីឆ្នេរ សមុទ្រ និងប្លង់ លម្អិត សម្រាប់រៀបចំឆ្នេរ ខ្សាច់ កម្សាន្តសា ធា រណៈកម្រិតខ្ពស់ ព្រមទាំង សេចក្ដីណែនាំសម្រាប់ការអនុវត្ត ការ ប្រើប្រាស់ និងការ ថែរក្សា ស្រប តាម ច្បាប់ និង បទប្ប ញ្ញត្តិ ជាធរមាន ។ ភ្ជាប់ទៅនឹងគម្រោងអភិវឌ្ឍន៍តំបន់កម្សាន្តឆ្នេរដ៏អស្ចារ្យមួយនេះ ភ្នាក់ងារ អចលនទ្រព្យ ប្រចាំខេត្ត កែប និងកំពត បាន បង្ហាញពី សុទិដ្ឋិនិយម ខ្ពស់ ចំពោះ ការអភិវឌ្ឍឆ្នេរ សមុទ្រ ខេត្តកែប នេះ ស្រ បនឹង គម្រោងព្រែកជីកហ្វូណនតេជោ ក៏ទើប នឹង បើកការ ដ្ឋាន សាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង