**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

តារារ៉េប វណ្ណដា៖ វត្តមានខ្ញុំសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅនៅបារាំង គឺជាឱកាសអាចថាមួយជីវិតមានតែម្ដង​ និងជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិខ្មែរទាំងមូល

ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏ល្បីរបស់កម្ពុជា លោក ម៉ាន់ វណ្ណដា បានត្រឡប់ដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ដោយទទួលបានការសាទរពីមហាជន ជាពិសេសថ្នាក់ដឹកនាំ គឺឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដែលបានទៅទទួលតារាចម្រៀងរូបនេះ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយផ្ទាល់តែម្ដង។

គ្រាន់តែមកដល់កម្ពុជាភ្លាមលោក វណ្ណដា បានថ្លែងថា ការបង្ហាញវត្តមានក្នុងការសម្ដែង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសបារាំង គឺពិតជាមានមោទនភាពមែនទែនសម្រាប់លោកផ្ទាល់ សម្រាប់ប្រជាជន និងជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិខ្មែរទាំងមូល។

ទន្ទឹមជាមួយដំណើរមកដល់មាតុភូមិ ជាមួយការសាទរភ្លូកទឹកភ្លូកដីនេះដែរ តារារ៉េប វណ្ណដា បានបង្ហាញមោទនភាពជាខ្លាំង ដ្បិតលោកមិនអាចឆ្លើយលម្អិតពីដំណើរទៅចូលរួមក៏ដោយ។

តារាចម្រៀង វណ្ណដា បាននិយាយថា «ខ្ញុំអត់អាចនិយាយពីចំណុចនេះបាន តែខ្ញុំអាចនិយាយពីការនាំយកទង់ជាតិខ្មែរ ក៏ដូចជានាំយកភាសាខ្មែរ ហើយយើងពិតជាមានមោទនភាពមែនទែន ក្នុងការបានទៅសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសបារាំង។ ខ្ញុំអត់ដឹងថា តើប៉ុន្មានឆ្នាំមានម្ដងទេ ពីព្រោះនេះគឺជាឱកាសអាចថាមួយជីវិតមានតែម្ដងទេ។ ដូច្នេះគឺមោទនភាពមែនទែនសម្រាប់ខ្ញុំផ្ទាល់ សម្រាប់ប្រជាជន និងប្រទេសរបស់យើង គឺខ្ញុំគិតថានេះគឺភាពឈ្នះដ៏ធំមួយ។ ខ្ញុំសង្ឃឹមថានឹងមានអ្វីភ្ញាក់ផ្អើល (Surprise) បន្ដទៀត»។

ជាមួយគ្នានេះដែរតារាចម្រៀង វណ្ណដា ក៏បានសម្ដែងនូវការអរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ឯកឧត្តមបណ្ឌិត ថោង ខុន, ឯកឧត្តម វ៉ាត់ ចំរើន និងពុកម៉ែបងប្អូនអ្នកគាំទ្រ ដែលបានអបអរសាទរ និងទទួលស្វាគមន៍រូបលោក ជាមួយនឹងសមិទ្ធផលដែល វណ្ណដា បានចាត់ទុកជាជ័យជម្នះថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា។

តាមរយៈសមិទ្ធផលនេះដែរ តារាចម្រៀង វណ្ណដា បានបញ្ជាក់ថា មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួននោះទេ គឺជាមោទនភាពជាតិទាំងមូល ហើយក៏សង្ឃឹមថា សិល្បករខ្មែរផ្សេងៗ ទាំងអ្នកបានសម្ដែង ឬមិនទាន់បានសម្ដែង នឹងអាចមានវត្តមានដូចខ្លួនដែរនៅថ្ងៃអនាគត។

តារារ៉េប វណ្ណដា បានបន្ថែមថា «ខ្ញុំផ្ទាល់ វណ្ណដា ខ្ញុំសូមថ្លែងអំណរគុណសម្ដេចពុក ក៏ដូចជាសម្ដេចធិបតី ខ្ញុំឃើញលោក Post គឺសម្តេចទាំងពីរ លោកពិតជាមានមោទនភាពមែនទែនសម្រាប់ការសម្ដែងមួយនេះ។ ខ្ញុំសូមជូនពរសម្ដេចពុក ក៏ដូចជាសម្ដេចធិបតី សូមប្រកបដោយសុខភាពល្អ សំណាងល្អ និងសង្ឃឹមថា នឹងមានជោគជ័យជាច្រើន សម្រាប់ប្រទេសជាតិកម្ពុជាបន្ដទៀត»។

ដោយឡែកឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) បានថ្លែងបន្ថែមថា «ពិតណាស់! វត្តមាន ក្មួយ វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិកនេះ បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងដល់ចលនាអូឡាំពិកពិភពលោក ពិសេសចលនាអូឡាំពិកកម្ពុជាយើង។ ខ្ញុំគិតថា នេះជាចលករមួយដ៏ធំសម្រាប់ឲ្យយុវជនយើង ពិសេសតារាចម្រៀងរ៉េប ព្រោះតន្ដ្រីរ៉េបនេះ គឺជាចំណង់ចំណូលចិត្តរបស់យុវជនយើងបច្ចុប្បន្ន ស្របពេលព្រឹត្តិការណ៍អូឡាំពិក លើកទី៣៣ ឆ្នាំនេះ ម្ចាស់ផ្ទះបានរៀបចំបន្ថែមឲ្យមានប្រភេទកីឡា ដែលមាននិន្នាការយុវជនជាច្រើន ដូចជា Break Dance ដែលជាកីឡាកំពុងពេញនិយមសម្រាប់យុវវ័យ ក៏ដូចជាសិល្បៈចម្រៀងរ៉េបនេះ ដែលជាចំណង់ចំណូលចិត្តដ៏ធំរបស់យុវជនផងដែរ»។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន បានបន្ដថា នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅនៅបារាំង គឺប្រទេសបារាំងបានធ្វើរឿងធំៗពីរផ្ដល់កិត្តិយសដល់កម្ពុជា។ រឿងទី១-ទោះបីអត្តពលិកកម្ពុជា មានចំនួនតិច តែត្រូវបានម្ចាស់ផ្ទះផ្តល់អាទិភាព ជូនទូកមួយដាច់ដោយឡែកមិនជិះលាយឡំជាមួយប្រទេសផ្សេង ក្នុងពិធីដង្ហែពិធីបើកព្រឹត្តិការណ៍។ ទី២-វត្តមានរបស់តារារ៉េបកម្ពុជា វណ្ណដា ជាមហាកិត្តិយស ដែលបារាំងផ្តល់ជូនកម្ពុជា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ ដែលឧស្សាហកម្មតន្ត្រីនៅមានកម្រិតនៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង