ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបដិសេធការចោទប្រកាន់ថា រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងប្រទេស។
ការចេញមកបដិសេធរបស់ឯកឧត្ដម ប៉ែន បូណា បែបនេះធ្វើឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រឆាំងជ្រុលនិយមបានលើកឡើងថា រាជរដ្ឋាភិបាលមិនស្តាប់មតិរបស់ប្រជាពលរដ្ឋនិងមតិរបស់យុវជន ហើយពួកគេបាននិយាយទៀតថា ការដែលកងកម្លាំងប្រដាប់អាវុធចេញមកគាំទ្ររាជរដ្ឋាភិបាល គឺជាការគំរាមកំហែងប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបដិសេធការចោទប្រកាន់នេះ ហើយបានបញ្ជាក់ថា រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្ដមបន្ថែមថា រាជរដ្ឋាភិបាល មានកាព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារផលប្រយោជន៍ប្រជាពលរដ្ឋ ទូទាំងប្រទេសជាង ១៧លាននាក់។ ចំណែកកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក៏មានកាព្វកិច្ចការពារសេចក្ដីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដូចគ្នាដែរ ។
ឯកឧត្ដមគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែស្ដាប់មតិរបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយ ដោយមិនបានបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ។ ប៉ុន្ដែក្នុងករណីមានមនុស្សមួយក្រុមតូច មានចេនាមកបំផ្លាញសុខសន្ដិភាព មកផ្ដួររំលំរាជរដ្ឋាភិបាលនោះ ចាំបាច់ណាស់ រាជរដ្ឋាភិបាល ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ៕
