**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ទំនប់អាងទឹកសួង៧៨ អាចស្តុកទឹកបានប្រមាណ ៣លានម៉ែត្រគូប បម្រើឱ្យការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរបស់ប្រជាកសិករ ក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង

ភ្នំពេញ៖ ទំនប់អាងទឹកសួង៧៨ ស្ថិតនៅក្នុងភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានចម្ងាយប្រមាណ ២៨០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ទំនប់នេះបានកសាងឡើងតាំងពីឆ្នាំ១៩៧៨ ដែលមានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែង ដើម្បីស្រោចស្រពបន្ថែមលើផ្ទៃបង្កបង្កើនផលកសិកម្មប្រមាណជាង ១០០០ហិកតា និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

កន្លងមក ទំនប់អាងទឹកសួង៧៨ បានជួបនូវស្ថានភាពទឹកជំនន់រដូវវស្សាហូរច្រោះដាច់តួទំនប់ស្ទើរតែទាំង ស្រុង ខណៈសំណង់នៅលើទំនប់មិនអាចគ្រប់គ្រង និងបញ្ជាទឹកបាន ដែលបណ្តាលឱ្យមានការខ្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។

នៅក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ឡើងវិញ ក្នុងគោលបំណងដើម្បីជួយដោះស្រាយកង្វល់របស់បងប្អូនប្រជាកសិករ ដែលកំពុងជួបការលំបាកខ្វះទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃ។

បើតាមលោក ប៊ុន ថន ប្រធានគ្រប់គ្រងការដ្ឋាន បានបញ្ជាក់ឱ្យដឹងថា គម្រោងជួសជុលទំនប់អាងទឹកសួង៧៨ បានចាប់ផ្ដើមអនុវត្តនៅក្នុងខែមីនា ឆ្នាំ២០២៤ ហើយការងារសំខាន់ៗរួមមាន៖ ជួសជុលទំនប់ប្រវែង ៤២០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យលើទំនប់ចំនួន ៨កន្លែង ក្នុងនោះសំណង់ទ្វារទឹក (ទ្វារ១) ចំនួន ២កន្លែង សំណង់ទ្វារទឹក(ទ្វារ២) ចំនួន ៥កន្លែង និងសំណង់ទ្វារទឹក(ទ្វារ៤) ចំនួន ១កន្លែង។ បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណជាង ៩០% ។
ប្រធានក្រុមប្រឹក្សាឃុំអន្លង់សំណរ លោក កង ស៊ីជឿន បានបញ្ជាក់ថា កន្លងមក បងប្អូនប្រជាកសិករបានជួបការលំបាកដោយសារទំនប់បាក់ តែពេលនេះបានទទួលសមិទ្ធផលថ្មីដែលធ្វើឱ្យពួកគាត់មានសេចកី្ដសប្បាយរីករាយត្រេកអរ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងសម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅតាមជនបទដាច់ស្រយាល ដែលជួបប្រទះនឹងការលំបាក។

លោកស្រី ស៊ឹម ចាន់ថន ប្រជាពលរដ្ឋនៅក្នុងភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានបង្ហាញនូវអារម្មណ៍រីករាយត្រេកអរ និងបានថ្លែងអំណរគុណដល់ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយដោះស្រាយនូវបញ្ហាក្នុងឃុំរបស់ពួកគាត់។

បន្ទាប់ពីការជួសជុលទំនប់អាងទឹក និងការសាងសង់សំណង់សិល្បការ្យនានាបានបញ្ចប់រួចរាល់តាមលក្ខណៈបច្ចេកទេស បងប្អូនប្រជាពលរដ្ឋប្រមាណ ១១៩០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប នឹងមានប្រភពទឹកទុកស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មដែលមានស្រាប់ ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ ខ្នងទំនប់នឹងក្លាយជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ចរាចរណ៍ដឹកកសិផលទៅកាន់ទីផ្សារ ព្រមទាំងជារមណីយដ្ឋានអេកូទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងតំបន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង