**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

ឯកឧត្ដម សួស ប្រាថ្នា បង្ហាញតួនាទី និងភារកិច្ចសំខាន់ៗ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ តាមរយៈកិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកបង្ហាញពីតួនាទី និងភារកិច្ចសំខាន់ៗ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។

ជាកិច្ចចាប់ផ្ដើម តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​នៃអគ្គនាយក-​​ដ្ឋាន​រដ្ឋបាលទាំងអស់ ឯកឧត្ដម សក់ សេដ្ឋា បានសម្តែងនូវគារវកិច្ចថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិ​សន្តិ​​​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលឯកឧត្តមបានលះបង់​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជារាស្រ្ត​ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសព្វ ក្នុងការគ្រប់គ្រងដឹកនាំកងកម្លាំងនគរបាលជាតិ មន្រ្តីពន្ធនាគារ មន្រ្តីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្ថិតក្រោមសមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ដោយរក្សា​បាននូវ​សន្តិ​សុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការចូល​រួម​អនុវត្តនូវគោលនយោបាយ​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការលើកកម្ពស់សេវា​សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេស ឯកឧត្តម តែងតែផ្តល់នូវអនុសាសន៍ណែនាំ តម្រង់ទិសដល់អគ្គនាយកដ្ឋាន​រដ្ឋបាលក្នុងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត​បញ្ច​កោណ​ដំណាក់កាលទី១​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែល​កំពុង​ដឹកនាំនាវាកម្ពុជាឈាន​ឆ្ពោះ​ទៅរកវិបុលភាព និងការអភិវឌ្ឍ រីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្ដម សួស ប្រាថ្នា បានមានប្រសាសន៍ថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានរដ្ឋបាល មានភារកិច្ចស្នូលលើការងារគ្រប់គ្រងដឹកនាំរដ្ឋបាលដែនដីនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល​ឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ បេសកកម្មសំខាន់ៗរបស់អគ្គនាយក-​ដ្ឋានរដ្ឋបាល រួមមាន៖

-ធានានូវការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-សិក្សា និងលើកយោបល់ក្នុងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងគោលការណ៍សម្រាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានា
-រៀបចំប្រព័ន្ធគាំទ្រនិងសម្របសម្រួលលើការបំពេញការអនុវត្តតួនាទីនិងភារកិច្ចរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ
-ពិនិត្យ និងលើកយោបល់ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការចាត់ចែង​មន្រ្តីរាជការ​ស៊ីវិលរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តជាធរមាន

-រៀបចំបែបបទទទួលស្គាល់និងផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-រៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តតួនាទីនិងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
-សហការនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផ្ទេរមុខងារនិងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
-រៀបចំប្រព័ន្ធនិងនីតិវិធីសម្រាប់សម្របសម្រួលនិងដោះស្រាយវិវាទរដ្ឋបាលដែលពាក់ព័ន្ធ នឹងរដ្ឋបាលថ្នាក់ក្រោមជាតិ

-សហការ និងសម្របសម្រួលសម្រាប់ធ្វើការដោះស្រាយសំណើ សំណូមពរ និងវិវាទនៅមូលដ្ឋាន
-គ្រប់គ្រងសកម្មភាពការងាររបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាង
-សម្របសម្រួលនិងគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំនិងការអនុវត្តគម្រោង​នានាសម្រាប់លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន
-សហការជាមួយក្រសួង ស្ថាប័ន​ ដើម្បីរៀបចំគោលយោបាយអភិវឌ្ឍន៍ទីក្រុងនិងប្រជុំជន

-ពិនិត្យនិងលើកយោបល់ពាក់ព័ន្ធនឹងការបង្កើត ការលុបចោលនូវភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងខេត្ត ការកែសម្រួលព្រំប្រទល់រដ្ឋបាល និងការកំណត់ឈ្មោះរដ្ឋបាលថ្នាក់ក្រោមជាតិ
-ពិនិត្យនិងលើកយោបល់លើសំណើសុំបង្កើតនិងចុះបញ្ជីគណបក្សនយោបាយ និងសំណើសុំចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ស្របទៅតាមច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធ
-សហការរៀបចំប្រព័ន្ធអភិវឌ្ឍធនធានមនុស្ស ផែនការបណ្តុះបណ្តាល និងកសាងសមត្ថភាព សម្រាប់មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ឯកឧត្ដម សួស ប្រាថ្នា គូសបញ្ជាក់ថា ក្រៅពីតួនាទី ភារកិច្ចសំខាន់ៗខាងលើ អគ្គនាយកដ្ឋានរដ្ឋបាល ក៏មានតួនាទីនិងភារកិច្ចចាំបាច់មួយចំនួនទៀត ដោយសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងការចូលរួមរៀបចំ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រង និងអនុវត្តគម្រោង កម្មវិធីនានាដើម្បីគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចខាងក្រោម ៖
-សហការនិងសម្របសម្រួលរៀបចំនិងអនុវត្តគម្រោងឬសកម្មភាពសេវាសង្គមក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-សហការនិងសម្របសម្រួលក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
-សហការនិងសម្របសម្រួលការរៀបចំនិងអនុវត្តគម្រោងសេវាសង្គមជាមួយនឹងដៃគូ អភិវឌ្ឍន៍ ដូចជា៖ ធនាគារ World Bank, ធនាគារADB, អង្គការUNICEF, អង្គការGIZ, អង្គការplan, អង្គការCDRI និងអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រតាមរយៈការគាំពារគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ៕

អត្ថបទដែលជាប់ទាក់ទង