**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ថ្កោលទោសការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ទៅលើសាលារៀន ក្នុងតំបន់ Gaza

ក្រុងគែរ៖ បណ្តាប្រទេសនៅមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានចាប់ផ្តើមកាលពីព្រឹកមិញលើសាលារៀនមួយដែលបម្រើជាជម្រកសម្រាប់ជនភៀសខ្លួននៅទីក្រុង Gaza។

ប្រភពវេជ្ជសាស្ត្រ និងសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលបានកំណត់គោលដៅលើសាលា Al-Taba’een ក្នុងសង្កាត់ Al-Daraj កណ្តាលទីក្រុង Gaza ខណៈពេលដែលជនភៀសខ្លួននៅក្នុងសាលាកំពុងធ្វើពិធីបួងសួង Fajr ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០០នាក់ និងរាប់សិបនាក់ទៀតរងរបួស។ ប្រភពបានបន្ថែម​ថា ជន​រង​គ្រោះ​មាន​ស្ត្រី និង​កុមារ។

ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បរិវេណសាលាបម្រើជាកន្លែងយោធារបស់ក្រុមហាម៉ាស និងជីហាតអ៊ីស្លាម ដែលមានក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាមប្រហែល ២០នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ ប្រតិបត្តិការនៅទីនោះ។

IDF ក៏​បាន​សម្តែង​ការ​មន្ទិល​សង្ស័យ​អំពី​ចំនួន​អ្នក​ស្លាប់​ដោយ​ក្រុម​ហាម៉ាស់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul-Gheit បានឲ្យដឹងថា ការសម្លាប់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅក្នុងអំឡុងពេលអធិស្ឋានពេលព្រឹកគឺជាឧក្រិដ្ឋកម្មដែលលើសពីកម្រិតទាបនៃភាពឃោរឃៅ និងអសីលធម៌របស់កងទ័ពអ៊ីស្រាអែល។

លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធយ៉ាងពិតប្រាកដលើអ៊ីស្រាអែលឱ្យធ្វើការចរចាយ៉ាងម៉ត់ចត់សម្រាប់បទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស។

ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ការសម្លាប់ជនស៊ីវិលគ្មានអាវុធជាច្រើននាក់ដោយចេតនារបស់អ៊ីស្រាអែល នៅពេលណាដែលក្រុមអ្នកសម្រុះសម្រួលបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់នៅហ្គាហ្សា គឺជាភស្តុតាងជាក់ស្តែងនៃអវត្តមាននៃឆន្ទៈនយោបាយរបស់ភាគីអ៊ីស្រាអែលដើម្បីបញ្ចប់សង្គ្រាម​ដ៏​សាហាវ​នេះ។

កាលពីថ្ងៃសុក្រ ប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ដែលជាអ្នកសម្រុះសម្រួលបីនៅក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាសបច្ចុប្បន្នបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយជំរុញឱ្យភាគីទាំងពីរចាប់ផ្តើមកិច្ចចរចាឡើងវិញនៅទីក្រុងគែរ ឬដូហានៅថ្ងៃទី១៥ ខែសីហា និងបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់នៅដំណាក់កាលដំបូង។

អត្ថបទដែលជាប់ទាក់ទង