**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

ពិធីបួងសួងរំលឹកដឹងគុណដូនតាបុព្វបុរសខ្មែរគ្រប់ប្រាសាទ និងប្រកាសសមាសភាពឧត្តមទីប្រឹក្សា និងទីប្រឹក្សាផ្ទាល់សម្ដេចមហាសង្ឃរាជ បួរ គ្រី

ភ្នំពេញ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ នៅមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានរៀបចំពិធីបួងសួងរំលឹកដឹងគុណដូនតាបុព្វបុរសខ្មែរគ្រប់ប្រាសាទ និងព្រះរាជសង្ឃប្រកាស សមាសភាពចំនួន២រូប ជាឧត្តមទីប្រឹក្សា និងចំនួន២៨រូបជា ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលកម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុន ញូ-ធី-រិច ឯ.ក ដោយមានការនិមន្តយាងពីសម្ដេចសង្ឃ ព្រះមេគណ មន្ត្រីសង្ឃ និងប្រជាពុទ្ធបរិស័ទជាច្រើនអង្គ/នាក់។

ក្នុងព្រះរាជឱកាសនោះ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានមានព្រះបន្ទូលថា ការប្រកាសនេះ កើតឡើងដោយសទ្ធាជ្រះថ្លាគ្រប់ៗគ្នាទាំងអស់ ឥតមានកើតឡើងដោយការបង្ខិតបង្ខំនោះទេ គឺចង់មកជួយបម្រើការងារក្នុងព្រះពុទ្ធសាសនា ក្នុងតួនាទីជាឧត្តមទីប្រឹក្សា និង ទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ។ យើងដឹងហើយថា ព្រះពុទ្ធសាសនានៅកម្ពុជា គឺបានចាត់ទុកជាសាសនារបស់រដ្ឋ មានបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ សាសនាព្រះពុទ្ធតំណាងដោយនិកាយពីរ គឺធម្មយុត្តិកនិកាយ និងមហានិកាយ។

សម្ដេចព្រះមហាសង្ឃរាជ សូមឱ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់នៅតាមទីអារាមនានា សូមរក្សាតម្លៃព្រះពុទ្ធសាសនាឱ្យមានសេចក្ដីថ្លៃថ្នូរ ចៀសវាងប្រតិបត្តិអ្វីខុសពីវិន័យសង្ឃ។ ជាមួយនោះឯកឧត្តម លោកជំទាវ លោក លោកស្រីចំនួន៣០រូប ដែលត្រូវបានប្រកាសជាឧត្តមទីប្រឹក្សា និងទីប្រឹក្សាផ្ទាល់សម្ដេច នាពេលនេះដែរ សូមយកតួនាទីខ្លួនទៅប្រព្រឹត្តិទង្វើដែលស្របទៅនឹងច្បាប់រដ្ឋ កុំយកតួនាទីទៅប្រើខុសផ្លូវ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនានៃយើង។

ជាពិសេសត្រូវខិតខំចូលរួមឱ្យបានច្រើនទៅលើគ្រប់វិស័យក្នុងប្រទេសកម្ពុជាយើង ធ្វើយ៉ាងណាចូលរួមជួយឱ្យសង្គមជាតិមានការរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ស្របទៅនឹងមាគ៌ា ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលដឹកនាំប្រទេសឱ្យមានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ និងបន្តដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនោះដែរ ព្រះសង្ឃ រួមនឹងពុទ្ធបរិស័ទ បានធ្វើការបូជាទៀនធូប រំលឹកនឹកគុណដល់ដូនតាខ្មែរគ្រប់ប្រាសាទ ដែលបានបូជាកម្លាំងកាយចិត្ត ខិតខំកសាង និងថែរក្សាទឹកដីអង្គរ និងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យមានការរីកចម្រើនលូតលាស់ រុងរឿង ឥតឈប់ឈរមកដល់សព្វថ្ងៃនេះ និងសូមពរជ័យ សិរីសួស្ដីកើតមានដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ។ ហើយក្នុងកម្មវិធីក៏មានការរៀបចំពិធីរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ធិសកុសលដល់បុព្វបុរស និងបុព្វការីគ្រប់ជំនាន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង