**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា

ឯកឧត្តម វង្ស ពិសេន៖ កត្តាប្រវត្តិសាស្ត្រ ក្នុងសម័យតេជោ បានខិតខំបោះបង្គោលព្រំដែនឱ្យរឹងមាំ ជាមួយប្រទេសជិតខាង

ភ្នំពេញ៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណជាង ៦០០០នាក់ ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកពារាំង។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការផ្តល់សម្ភារៈ ថវិកា បង្ហាញពីទឹកចិត្តសប្បុរសធម៌ និងរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋបានមួយកម្រិត ពិសេសនៅពេលជំងឺជាសះស្បើយ ប្រជាពលរដ្ឋអាចមានលទ្ធភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរផងដែរ។

ឯកឧត្តមប្រធានក្រុមការងារ បានបញ្ជាក់ថា សុខភាពល្អ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ដោយហេតុនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីជៀសផុតពីជំងឺដង្កាត់ទាំងឡាយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីល្បិចកលរបស់ក្រុមអគតិ ស្ថិតក្រោមឥទ្ធិពលមេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានលើកឡើងអំពីគម្រោងជីកព្រែកហ៊្វូណនតេជោ និងគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ ថាធ្វើឲ្យបាត់បង់ទឹកដី និងបម្រើឲ្យផលប្រយោជន៍បរទេសជាដើម។

ឯកឧត្តម បានបញ្ជាក់ថា ការជីកព្រែកហ៊្វូណនតេជោ និងគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ គឺជាគម្រោងការណ៍របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយក៏បានធ្វើការពន្យល់សព្វគ្រប់ហើយពីក្រុមអ្នកជំនាញ ប៉ុន្តែក្រុមប្រឆាំងនៅតែបន្តធ្វើគធ្វើថ្លង់ និងបង្កើនការផ្សាយព័ត៌មានប្រឌិតនានា ដើម្បីកេងចំណេញខាងនយោបាយ។

ឯកឧត្តមបន្តថា កត្តាប្រវត្តិសាស្ត្រក្នុងសម័យតេជោ ហ៊ុន សែន និងកំពុងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានខិតខំការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ និងប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលជាច្រើនសម័យមកហើយមិនដែលមានទេ ទើបតែមានក្នុងសម័យតេជោ មានទាំងការស្ថាបនាផ្លូវនៅតាមខ្សែក្រវាត់ព្រំដែនថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង