កំណាត់ផ្លូវជាតិលេខ៣ (វាលវេញ-ត្រពាំងរពៅ) ត្រូវបានជួសជុលថែទាំជាប្រចាំ ដើម្បីសម្រួលចរាចរណ៍ក្នុងរដូវវស្សា

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៣(វាលវេញ-ត្រពាំងរពៅ) ដែលរងការខូចខាត មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលប្រចាំ ក្រោមការទទួលបន្ទុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។ មន្ទីរតែងចេញគ្រឿងចក្របន្តថែទាំ ជួសជុលប្រចាំ ដើម្បីធានាការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួលជុល កែលម្អ កៀរ កិន បង្ហាប់តួផ្លូវ ដែលមានការខូចខាតប្រវែង២០,៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីធានាការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដោយល្បឿនមធ្យម និងប្រើប្រាស់ថិរវេលាក្រោមមួយម៉ោង ដើម្បីឆ្លងកាត់កំណាត់ផ្លូវដ៏លំបាកនេះ ទំរាំឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។
សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុល និងស្ថានភាពដ៏លំបាកនេះ៕

