ឧត្តមសេនីយ៍ទោ អ៉ឹង ឆែ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីព្រាងនៃយន្តការវាយតម្លៃអំពីការបំពេញតួនាទី ភារកិច្ចរបស់មន្រ្តីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌការងារអធិការកិច្ច និងដោះស្រាយបណ្តឹង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ អ៉ឹង ឆែ អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីព្រាងនៃយន្តការវាយតម្លៃអំពីការបំពេញតួនាទី ភារកិច្ចរបស់មន្រ្តីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌការងារអធិការកិច្ច និងដោះស្រាយបណ្តឹង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំនាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕

