**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ

រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ យុវជន គឺជាកម្លាំងស្នូល ក្នុងការជំរុញល្បឿនសេដ្ឋកិច្ច ឱ្យសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី២៥ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា និងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី «ជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤» នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ គណៈអធិបតី លោក លោកស្រី គណៈកម្មការដាក់ពិន្ទុ និងគណៈកម្មការរៀបចំកម្មវិធី តំណាងមន្ទីរអប់រំរាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ គ្រូដឹកនាំ គ្រូបង្វឹក ក្មួយៗ បេក្ខជន បេក្ខនារី សរុបប្រមាណ ២ពាន់នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរដល់ក្មួយៗបេក្ខជន បេក្ខនារីទាំង ២ក្រុមដែលបានបង្ហាញនូវសមត្ថភាពប្រកបដោយភាពអង់អាចក្លាហាន និងជំនឿចិត្តក្នុងការនិយាយជាសាធារណៈ និងការជជែកដេញដោល ដោយគូសបញ្ជាក់ថា បើទោះជាថ្ងៃនេះមានក្រុមជ័យលាភីលេខ១ និងលេខ២ តែក្នុងរយៈពេលវែង គឺក្មួយៗទាំង២ក្រុមឈ្នះដូចគ្នា ត្បិតថាការចូលរួមក្នុងការប្រកួតប្រជែងនេះបានផ្តល់ឱ្យក្មួយៗនូវចំណេះដឹងបទពិសោធដ៏មានតម្លៃដែលនៅជាមួយក្មួយៗពេញមួយជីវិត តាមរយៈការតស៊ូប្រឹងប្រែងសហការគ្នាធ្វើការងារជាក្រុម សិក្សាស្រាវជ្រាវលើប្រធានបទ ការត្រិះរិះពិចារណា ជជែកវែកញែក ជ្រើសរើសទឡ្ហីករណ៍ វិធីសាស្ត្រក្នុងការជជែកដេញដោល រៀនសូត្រនូវបំណិនវោហារស័ព្ទក្នុងការនិយាយជាសាធារណៈ ដែលទាំងនេះគឺជាបំណិនសតវត្សទី២១ ដែលចាំបាច់សម្រាប់ការបន្តការសិក្សាកាន់តែខ្ពស់ឈោងចាប់នូវអនាគតដ៏ភ្លឺស្វាង។

យុវជន គឺជាកម្លាំងស្នូលក្នុងការជំរុញល្បឿនសេដ្ឋកិច្ចឱ្យសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដូច្នេះហើយ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការងារយុវជនគឺ៖ (១). ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការលើកកម្ពស់គុណភាពអប់រំ ការលើកម្ពស់ការរៀន និងបង្រៀនខាងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM), និងការពង្រឹងការអប់រំកាយ និងកីឡា (២). ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្តោតលើការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើនការចុះឈ្មោះចូលរៀន ការរៀបចំជំនាញឡើងវិញ និងការបង្កើនជំនាញ (Reskilling and Upskilling) (៣). ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើការធ្វើភាវូបនីយកម្មពលរដ្ឋ (People Revitalization) ឱ្យមានសមត្ថភាព, ផលិតភាព, សីលធម៌, គុណធម៌, ចរិយាធម៌, ភាពអំណត់, សុច្ចរិតភាព, យុត្តិធម៌, វិន័យ និងការទទួលខុសត្រូវខ្ពស់, ការលើកកម្ពស់ស្មារតី និងមនសិការស្នេហាជាតិ ឯកភាពជាតិ, ការចេះយកអាសារគ្នា, ការចែករំលែក, ការចូលរួម, គុណតម្លៃសង្គម, ស្មារតីគោរពច្បាប់, ការស្រឡាញ់សន្តិភាព ក៏ដូចជាស្រឡាញ់វប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងប្រព្រឹត្តអំពើល្អ សំដៅធានាបានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមនីយកម្មសង្គម។

ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍជាសាកលនៃយុគសម័យឌីជីថល យុវជនត្រូវមានបំណិនសតវត្សទី២១ ដែលក្នុងនោះរួមមាន៖ (ទី១). បំណិនសិក្សារៀនសូត្រ៖ ផ្តោតលើការត្រិះរិះពិចារណា ការគិតដោយមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ការសហការ និង ការប្រាស្រ័យទាក់ទង (ទី២).បំណិនអក្ខរកម្ម៖ ផ្នែកព័ត៌មានវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និង បច្ចេកវិទ្យា (ទី៣).បំណិនជីវិត៖ ផ្តោតលើភាពទន់ភ្លន់ និងសម្របសម្រួល ការចេះផ្តួចផ្តើមគំនិត ភាពជាអ្នកដឹកនាំ ផលិតភាពការងារ និងបំណិនសង្គម។
ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចូលបំណិនសតវត្សទី២១ ទៅក្នុងវិធីសាស្ត្របង្រៀននៅតាមសាលា ដូចជានៅសាលាជំនាន់ថ្មី តាមរយៈការរៀបចំថ្នាក់រៀនតាមបែបសិក្សាស្រាវជ្រាវ ឱ្យសិស្សចេះវិភាគត្រិះរិះពិចារណា ចេះស្វែងរកហេតុផល រៀបចំជាទឡ្ហីករណ៍ ឱ្យសិស្សចេះធ្វើបទបង្ហាញសម្រាប់ថ្នាក់រៀន ដើម្បីជំរុញនូវនវានុវត្តន៍ និងសហគ្រិនភាព ហើយបច្ចុប្បន្នក្រសួងក៏បានបញ្ចូលវិធីសាស្ត្រសាលារៀនជំនាន់ថ្មីនេះ ទៅក្នុងស្តង់ដាសាលារៀនគំរូ ដើម្បីបន្តជំរុញលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យល្អប្រសើរឡើង។
គួរបញ្ជាក់ដែរថា ទិវាអន្តរជាតិសម្រាប់យុវជន១២ សីហា លើកទី២៥ នេះ ប្រារព្ធឡើងក្រោមមូលបទជាសាកល «ទិវាអន្តរជាតិសម្រាប់ ឆ្នាំ២០២៤៖ នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ក្នុងនោះក្រសួងបានរៀបចំនូវ ពិព័រណ៍ស្តង់យុវជន កិច្ចពិភាក្សាយុវជន កម្មវិធីប្រកួតនិយាយជាសាធារណៈ និងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ ដែលក្នុងរដូវកាលទី៥ នេះ មានការចូលរួមពី វិទ្យាល័យរដ្ឋ និងឯកជន ចំនួន៣២ មកពីរាជធានី ៨ក្រុម និងខេត្តទាំង២៤ ហើយជាលទ្ធផល នៃវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ “ការបង្កើនសាលារៀនគំរូ គឺជាមាគ៌ាអាទិភាពក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា” សូមអបអរសាទរ សាលា ប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ ដែលបានជ័យលាភីលេខ១ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤ សម្រាប់រដូវកាលទី៥៕

អត្ថបទដែលជាប់ទាក់ទង