ឧត្តមសេនីយ៍ឯក សៀង សុវត្ថិ និងឧត្តមសេនីយ៍ទោ អ៊ីវ វាសនា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក សៀង សុវត្ថិ និងឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមដោយ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ ព្រមទាំងមន្ត្រី នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ៕
