ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៥ គ្រួសារបានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ដឹកនាំដោយលោកស្រី ជួន សុវណ្ណារី ប្រធានគណ: កម្មាធិការអនុសាខាក្រុង និងសហការី បាននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៥ខ្នង (ធ្ងន់៣ខ្នង មធ្យម២ខ្នង )នៅសង្កាត់បាវិតក្រុងបាវិត។
អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ក្នុង ១ គ្រួសារទទួលបាន ៖អង្ករ ៥០គក្រ មី១ កេស ទឹកស៊ីអ៊ីវ ៤ ដប ទឹកត្រី ៣ដប កំសៀវទឹក ១ចង្ក្រានហ្គាស ១ចានស្រាក់ ១ បំពង់ទឹកក្តៅ១កាធុនញ៉ូម ១ ឆ្នាំងបាយ-សម្ល ២ ថវិកា ២សែនរៀល និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។
សម្រាប់គ្រួសាររងគ្រោះមធ្យមក្នុង១ គ្រួសារទទួលបាន៖ អង្ករ៥០ គីឡូក្រាម មី ១ កេស និងថវិកាចំនួន ១០ ម៉ឺនរៀល៕

