លោក Yahya Sinwar ត្រូវបានតែងតាំងជាមេដឹកនាំក្រុមហាម៉ាស់ថ្មី
បរទេស៖ កាលពីថ្ងៃទី៦ ខែសីហា ក្រុមហាម៉ាស់បានប្រកាសកាលពីថ្ងៃអង្គារអំពីការជ្រើសរើសលោក Yahya Sinwar ជាប្រធានការិយាល័យនយោបាយរបស់ខ្លួន ជំនួសតំណែងប្រធានលោក Ismail Haniyeh ដែលត្រូវបានធ្វើឃាតនៅទីក្រុង Tehran កាលពីសប្តាហ៍មុន។
ក្រុមហាម៉ាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងប្រកាសជ្រើសរើសមេដឹកនាំ លោក Yahya Sinwar ជាប្រធានការិយាល័យនយោបាយរបស់ចលនា មេដឹកនាំបន្តលោក Ismail Haniyeh។
លោក Yahya Sinwar មានអាយុ ៦១ឆ្នាំ គឺជាមេដឹកនាំក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីឆ្នាំ២០១៧។ លោកបានចំណាយពេលជាង ២០ឆ្នាំនៅក្នុងពន្ធនាគារអ៊ីស្រាអែល ហើយត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីស្រាអែលក្នុងឆ្នាំ២០១១។ លោកត្រូវបានអ៊ីស្រាអែលចាត់ទុកថាជាអ្នករៀបចំផែនការដ៏សំខាន់មួយក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ លើអ៊ីស្រាអែល។
លោក Haniyeh ត្រូវបានសម្លាប់នៅទីក្រុង Tehran កាលពីថ្ងៃទី៣១ ខែកក្កដា ដែលក្រុម Hamas សន្មតថាជាការវាយឆ្មក់របស់អ៊ីស្រាអែល មកលើលំនៅដ្ឋានរបស់គាត់។
