**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការចូលរួមរបស់កសិករក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការចូលរួមរបស់កសិករក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា សិក្ខាសាលាបណ្ដុះបណ្ដាលនេះរៀបចំដោយមជ្ឈមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្រ្ត ឧតុនិយម ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ និងមានការចូលរួមពីសិក្ខាកាមសរុបចំនួន ៣០នាក់ មកពីនាយកដ្ឋានចំនួន៥ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចំនួន១០។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានបញ្ជាក់ឱ្យដឹងថា ការចូលរួមរបស់កសិករក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត គឺស្របតាមអនុក្រឹត្យ ៣១ ស្តីពីនីតិវិធី នៃការបង្កើត ការរំលាយចោល និងការកំណត់តួនាទីភារកិច្ច ស.ក.ប.ទ សារាចរលេខ ០១ ស្តីពី ការអនុវត្តគោលនយោបាយ និរន្តរភាពនៃប្រព័ន្ធធារាសាស្រ្ត ប្រកាស ៣០៦ របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការប្រើប្រាស់ជាផ្លូវការនូវឯកសារជាមូលដ្ឋានដើម្បីបង្កើត និងអភិវឌ្ឍ ស.ក.ប.ទ។ល។

ឯកឧត្តមអគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលស្តីពី ការចូលរួមរបស់កសិករក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត នឹងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ថ្មីៗបន្ថែម ដើម្បីជាទុនមួយយកទៅបណ្តុះបណ្តាលបន្តដល់សហគមន៍កសិករប្រើប្រាស់ទឹក នៅតាមរាជធានី-ខេត្ត នីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្រ្តឱ្យកាន់តែមានប្រសិទ្ធភាព និងសូមឱ្យសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ស្តាប់នូវរាល់ការពន្យល់ ណែនាំ និងបទបង្ហាញផ្សេងៗរបស់គ្រូឧទ្ទេស ដើម្បីបង្កើនចំណេះដឹងបន្ថែម និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទសជាតិផង៕

អត្ថបទដែលជាប់ទាក់ទង