**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងវាយតម្លៃ អគារសិក្សាទ្រុឌទ្រោម នៃវិទ្យាល័យពោធិ៍សាត់ ដែលជាអំណោយរបស់សហរដ្ឋអាមេរិក តាំងពីអំឡុងទស្សវត្សរ៍ឆ្នាំ១៩៦០

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យ វាយតម្លៃ និងពន្លឿនការជួសជុល អគារសិក្សា១ខ្នង កម្ពស់២ជាន់ និងមាន២៥បន្ទប់ នៃវិទ្យាល័យពោធិ៍សាត់ ដែលមានសភាពចាស់ទ្រុឌទ្រោម «ខូចបង្ហួច និងទ្វារ ពេលរៀនទឹកសាចចូល» ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់ក្មួយៗសិស្សានុសិស្ស ដែលកំពុងខ្វះខាតអគារសិក្សា។

សូមបញ្ជាក់ថា អគាសិក្សា១ខ្នង កម្ពស់២ជាន់ និងមាន២៥បន្ទប់ នៃវិទ្យាល័យពោធិ៍សាត់ គឺជាអំណោយរបស់សហរដ្ឋអាមេរិក តាំងពីអំឡុងទស្សវត្សរ៍ឆ្នាំ១៩៦០ ហើយត្រូវបានអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក ឆាល្ស៍ រេយ៍ (Charles Ray) សម្រេចធ្វើការជួសជុល និងសម្ពោធដាក់ឱ្យប្រាស់ឡើងវិញ កាលពីឆ្នាំ២០០៩ ក្រោមអធិបតីភាព លោកស្រី ខារ៉ល រ៉ដលី (Carol Rodley) អតីតឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​កម្ពុជា។

ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ការចុះពិនិត្យ វាយតម្លៃ និងពន្លឿនការជួសជុល «បង្ហួច និងទ្វារ» អគារសិក្សាខាងលើ គឺធ្វើឡើងទៅតាមសំណូមពរ និងការអំពាវនាវ របស់គណៈគ្រប់គ្រងសាលា ដែលបានលើកឡើងថា អាគារសិក្សានេះពិតជាមានសភាពចាស់ទ្រុឌទ្រោម បាក់បែក ពេលរៀនទឹកសាចចូល បង្អួច និងទ្វារ ពុកផុយដោយអន្លើរៗ ដែលទាមទារចាំបាច់ធ្វើការជួសជុល ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់ក្មួយៗសិស្សានុសិស្ស និងដើម្បីឆ្លើយតបទៅនឹងកំណើនសិស្សានុសិស្ស ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលា ពិសេសលោក ជា ឡេងឃួន ដែលជានាយកស្តីទី នៃវិទ្យាល័យពោធិ៍សាត់ ត្រូវខិតខំដឹកនាំ គៀរគរសប្បុរសជន ក៏ដូចជាអតីតសិស្សគ្រប់ជំនាន់ និងចលនាសិស្សានុសិស្ស ឱ្យមានការចូលរួមជួសជុល ថែទាំ និងសម្អាតអគារសិក្សា ព្រមទាំងបរិវេណសាលារៀន ដើម្បីធ្វើឱ្យសាលាស្អាត មានផាសុខភាព។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានបន្តចុះពិនិត្យទីតាំង ត្រៀមសាងសង់អគារសិក្សា ១ខ្នង មាន៨បន្ទប់ នៃបឋមសិក្សាថ្ម៣ដុំ ក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលមានការខ្វះខាត ចាស់ទ្រុឌទ្រោម ជាអំណោយដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ និងសប្បុរសជនដ៏ទៃទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង