**ពាណិជ្ជកម្មបរទេសរបស់ចិនប្រកាសភាពធន់ បើទោះបីជាបរិយាកាសខាងក្រៅមានការប្រកួតប្រជែងក៏ដោយ**ស្លាប់​១​នាក់ និង​របួស​២​នាក់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ប្រទេស​លីបង់**ប្រមុខការទូតចិន ​លោក Wang Yi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ**​ថៃ​ចាប់ផ្ដើម​គម្រោង​ផ្តល់​ជំនួយ​ដំបូង​ចំនួន ៤,២ពាន់​លាន​ដុល្លារ​**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា គណៈប្រតិភូនៃក្រុមហ៊ុន Mugunghwa Trust Co., Ltd. នឹងទៅឈ្វេងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អភិបាលខេត្តរតនគិរី ណែនាំដល់អាជ្ញាធរក្រុង ស្រុក បន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ**មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ**អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពី Global SMART Program ថ្នាក់តំបន់សម្រាប់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍**មហាអយ្យការអមតុលាការកំពូល ប្រកាសលទ្ធផលនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៩ នៅទីក្រុងវ្លាឌីវូស្តុក ប្រទេសរុស្ស៉ី**ប្រមុខការទូតកម្ពុជា ទទួលជំនួបជម្រាបលារបស់ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា**កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ខាងមុខនេះ**លោក កើត ឆែ៖ ធ្វើជាមន្ត្រីកុំឲ្យមនសិការក្បត់ឆន្ទៈ**តំបន់បេតិកភណ្ឌធម្មជាតិ «គិរីយង់» ទំហំ ៩៨៤,៣១ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំទាក់ទ្រាំង» ទំហំជិត៨០ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ**ឯកឧត្តម នួន ផារ័ត្ន ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាយូរឆ្នាំរបស់ពលរដ្ឋនៅក្រុងស្ទឹងសែន ដើម្បីបញ្ចៀសអំពើហិង្សា**បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ១ និងទទួលសារតាំងពីទូតបេឡារុសប្រចាំអាស៊ាន**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង**មនុស្សស្លាប់បន្តកើនដល់៨២នាក់ បាត់ខ្លួន៦៤នាក់ និងរបួស៧៥២នាក់ ក្រោយការវាយប្រហារនៃព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម**ការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត គិតគូរខ្ពស់ ចំពោះបរិស្ថាន ពិសេសការបង្ហូរទឹក កខ្វក់ចេញពីរោងចក្រ**សម្ដេចធិបតី ប្រើវិធីបង្វិលប្រាក់ដែលបង់ពន្ធឱ្យពលរដ្ឋវិញ ដោយមិនដឹងខ្លួន

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ“

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ“ ដោយធ្វើការវាយជួង ទូងស្គរ ដើម្បីអបអរសាទរ នូវសមិទ្ធផលប្រវត្តិសាស្ត្រ ដែលបានបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។

សូមរំលឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ ជាតម្រាយផ្លូវទឹក ធម្មជាតិប្រមាណ ១៣៥គីឡូម៉ែត្រ ហើយក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីក តម្រង់ និងប្រវែងប្រមាណ ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ។ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានគោលបំណងរួមដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងលើក កម្ពស់សុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នារវាងការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗ តភ្ជាប់ ប្រទាក់ក្រឡានឹងប្រព័ន្ធភស្តុភារកម្មជាតិ។

គោលបំណងនៃការស្ថាបនាព្រែកជីកហ្វូណនតេជោនេះ គឺការធ្វើសមាហរណកម្មបណ្តាញផ្លូវទឹកអន្តរតំបន់ នៅកម្ពុជារវាងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គ ទៅជាប្រព័ន្ធផ្លូវទឹកប្រទាក់ក្រឡា ដើម្បីបម្រើឱ្យប្រព័ន្ធភស្តុភារកម្មជាតិប្រកបដោយប្រសិទ្ធភាព និង និរន្តរភាព ពង្រីកសក្តានុពលនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក រួមជាមួយនឹងការលើកកម្ពស់ការប្រើប្រាស់ទឹកសម្រាប់ពហុវិស័យ និងពហុបំណងក្នុងតំបន់នានារបស់ប្រទេសឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំង ជួយសម្រួលដល់ការងារដឹកជញ្ជូន និងចែកចាយផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម ទេសចរណ៍និងជួយពង្រីកទិសដៅពាណិជ្ជកម្មទៅកាន់ភាគនិរតីនៃប្រទេសកម្ពុជា លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរការដឹកជញ្ជូនធុនធ្ងន់ ដែលមានបរិមាណច្រើនពីផ្លូវគោកទៅជា ការដឹកជញ្ជូនតាមផ្លូវទឹកវិញធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើម នៃសេវាកម្មភស្តុភារកម្មជំរុញការអភិវឌ្ឍពហុវិស័យរួមមាន៖ កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយកម្មទីក្រុងជាដើម ការបង្កើតមុខរបរនិងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួតនិងទឹកជំនន់។

តម្រាយផ្លូវទឹកប្រវែងប្រមាណ ១៨០គីឡូម៉ែត្រនេះ ចាប់ផ្តើមពីព្រែកតាកែវនៃ ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ៕

អត្ថបទដែលជាប់ទាក់ទង