**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាទទួលបន្ទុកសំខាន់លើប្រព័ន្ធបំពងសំឡេងក្នុង ព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាត្រៀមលក្ខណ:រួចរាល់ហើយក្នុងការរៀបចំបណ្តាញបំពងសំឡេងក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ដើម្បីឱ្យប្រជាជនទូទាំងប្រទេស និងសកលលោកបានស្តាប់និងទស្សនាពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការងាររៀបចំបំពងសំឡេងក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនារសៀលថ្ងៃទី៤ខែសីហា ឆ្នាំ២០២៤ លោកជំទាវឈឹម ពៅសុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានមានប្រសាសន៍ថា មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានត្រៀមជាយូរមកហើយបន្ទាប់ពីមានការប្រគល់ភារកិច្ចហើយមកដល់ពេលនេះយើងត្រៀមលក្ខណ:រួចរាល់ហើយក្នុងការរៀបចំបណ្តាញបំពងសំឡេងក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ នៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

លោកជំទាវឈឹម ពៅសុកាន់ឌី បានបញ្ជាក់ថា ការរៀបចំបណ្តាញបំពងសំឡេងក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ ដើម្បីធ្វើការផ្សព្វផ្សាយផ្ទាល់ឱ្យកាន់តែទូលំទូលាយ និងឱ្យតាមបណ្ដាស្ថានីយទូរទស្សន៍ និងវិទ្យុនានាក្នុងប្រទេសធ្វើផ្សាយបន្តផ្ទាល់កម្មវិធីនេះ ព្រោះជាប្រវត្ដិសាស្ត្រ និងជាព្រឹត្ដិការណ៍ដ៏ធំបំផុតហើយអស្ចារ្យរបស់ប្រទេសកម្ពុជា។

លោកជំទាវបានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ពិសេស ជាដង្ហើមសេដ្ឋកិច្ចលើការងារដឹកជញ្ជូន ចំណេញទាំងពេលវេលា និងថវិកា។
លោកឆុន វាសនាប្រធាននាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានមានប្រសាសន៍ថា ក្រុមការងារបានរៀបចំបណ្តាញបំពងសំឡេងក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីធ្វើពិធីនេះមានភាពអធិកអធម និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋស្ដាប់កាន់តែទូលំទូលាយ។
លោកបញ្ជាក់ថា ក្រៅនៅបរិវេណនៃកន្លែងរៀបចំបើកការដ្ឋានផ្ទាល់ ក្រុមការងារវិទ្យុជាតិកម្ពុជា ក៏ទទួលបន្ទុករៀបចំឧបករណ៍បំពងនៅគោលដៅនៅរាជធានីភ្នំពេញ ដូចជា តំបន់កោះពេជ្រ  សួនវិមានឯករាជ្យ សួនមុខវត្តបុទុមវតី មុខរដ្ឋសភា  ពីមុខសួនណាហ្គា ព្រះអង្គដងកើរហូតដល់ផ្សាររាត្រី ។
ក្រៅពីនេះ ក្រុមការងារ ក៏រៀបចំឧបករណ៍បំពងសំឡេងនៅបរិវេណក្រសួងព័ត៌មានដែលមានរៀបចំពិធីទូងស្គរអបអរសាទរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង