ចិនបាញ់បង្ហោះផ្កាយរណបសេវាអ៊ីនធឺណិតគន្លងខ្ពស់ថ្មី

ស៊ីឈាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ថា ប្រទេសចិនបានបញ្ជូនផ្កាយរណប សេវាអ៊ីនធឺណិតក្នុងគន្លងខ្ពស់ថ្មីមួយ ទៅកាន់ទីអវកាសកាលពីថ្ងៃព្រហស្បតិ៍ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Xichang ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន។
ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅម៉ោង៩និង១៤នាទីយប់។ (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើគ្រាប់រ៉ុក្កែត Long March-3B ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី៥២៩ នៃស៊េរីរ៉ុក្កែត Long March។
