ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក ចុះអនុវត្តការងារពិនិត្យថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមបានចុះធ្វើការជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងភូមិសាស្រ្ដខេត្តកំពង់ចាម និងខេត្តសៀមរាប។
ក្នុងឱកាសនេះ ក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងខេត្តសៀមរាប បានចុះពិនិត្យថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ៣កន្លែងរួមមាន៖ ទី១)ស្ថានីយជើងព្រៃ ស្ថិតក្នុងភូមិតាសែន ឃុំសូទិព្ធ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទី២)ស្ថានីយជីក្រែង ស្ថិតក្នុងភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប និងទី៣)ស្ថានីយស្វាយលើ ស្ថិតក្នុងភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្នុងពេលចុះពិនិត្យថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្រុមការងារបានអនុវត្តការងារមួយចំនួនដូចជា៖ ទី១)ត្រួតពិនិត្យ និងជួសជុលស្ថានីយដែលមានបញ្ហាប្រព័ន្ធភ្លើង និងផ្លាស់ប្តូរអាគុយថ្មី ទី២)ត្រួតពិនិត្យ DATA LOGGER ដើម្បីឱ្យការបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនកុំព្យូទ័រមេដំណើរការល្អ ទី៣)ត្រួតពិនិត្យ និងធ្វើតេស្តឧបករណ៍វាស់កម្រិតទឹកភ្លៀង និងទី៤)ត្រួតពិនិត្យឧបករណ៍វាស់សីតុណ្ហភាព សំណើមបរិយាកាស ទិសខ្យល់ ល្បឿនខ្យល់ សម្ពាធបរិយាកាស និងសម្អាតទីធ្លាស្ថានីយ៕

