**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពដំណើរការការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល(គ.វ.រ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន។

ប្រសាសន៍បើក និងតម្រង់ទិសដល់កិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនាពេលនេះមានគោបំណងសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាព អំពីវឌ្ឍនភាពការងារនៃការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធទិន្នន័យមន្ត្រីរាជការ ដែលក្រសួងមុខងារសាធារណៈ ជាលេខាធិការដ្ឋាននៃគ.វ.រ. បាននឹងកំពុងសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីជំរុញការងារនេះ ឱ្យស្របតាមវិធានការគន្លឹះទី២ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ហើយក៏ជាឱកាស ដើម្បីទទួលបាននូវមតិយោបល់ ការចែករំលែកបទពិសោធន៍ និងធាតុចូលបន្ថែមរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាអ្នកចូលរួមអនុវត្តន៍ផ្ទាល់នៅក្នុងការដំណើរការការវិភាគឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ននេះ។

ក្នុងកិច្ចប្រជុំនេះ ការបង្ហាញពីរបាយការណ៍សង្ខេបវឌ្ឍនភាពការងារ ការពិ​និត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យអប់រំ និងវិស័យសុខាភិបាល ព្រមទាំងបញ្ហាផ្សេងៗ ដែលបានជួបប្រទះនៅពេលអនុវត្តន៍ការងារ ជាមួយក្រសួង-ស្ថាប័នផ្ទាល់ ព្រមទាំងសំណូមពររបស់ក្រសួង-ស្ថាប័ន។

លើសពីនេះ អង្គប្រជុំក៏មានការផ្តល់មតិយោបល់ដែលជាធាតុចូលពីឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ព្រមទាំងរាជធានី-ខេត្ត បានបង្ហាញឆន្ទៈខ្ពស់ក្នុងការគាំទ្រការកែទម្រង់រដ្ឋបាលសាធារណៈ និងការរៀបចំអង្គភាពរបស់ខ្លួន ឱ្យរឹតតែមានរបៀបរៀបរយ តាមរយៈការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ព្រមទាំងបង្ហាញពីបញ្ហាមួយចំនួនដែលបានជួបប្រទះ ក្នុងការធ្វើវិភាគមុខងារ និងបង្រួមរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ននីមួយៗ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដល់អង្គប្រជុំទាំងអស់ ឱ្យបានជ្រាបថា ការវិភាគមុខងារដែលអគ្គលេខាធិការដ្ឋាននៃគ.វ.រ. កំពុងដំណើរការនាពេលនេះ គ្រាន់តែជាដំណាក់កាលទី១ សម្រាប់កៀងគរ ប្រមូលព័ត៌មានតែប៉ុណ្ណោះ ក្រៅពីនេះបន្តទៅមុខទៀត ជាដំណាក់កាលទី២ ដែលតម្រូវឱ្យអគ្គលេខាធិការដ្ឋាននៃគ.វ.រ. រៀបចំក្រុមការងារ ដើម្បីធ្វើការវិភាគ និងដាក់ជូនសម្តេចមហាបវរធិបតី ដើម្បីសម្រេច និងការតម្រង់ទិសណែនាំបន្ថែម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការនៃគ.វ.រ. បានសង្កត់ធ្ងន់ថា ការកែទម្រង់នេះមិនមែនជាការងារថ្មីនោះទេ គឺគ្រាន់តែជាការងារបន្ត និងសម្រួចមុំ ឱ្យកាន់តែមុតស្រួច និងស៊ីជម្រៅ ហើយការងារនេះមិនអាចបន្ថយល្បឿន ឬបង្អាក់នោះឡើយ ពោលគឺត្រូវតែខិតខំប្រឹងប្រែងបោះជំហានយ៉ាងស្វាហាប់ទៅមុខឱ្យបានឆាប់រហ័ស និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយលេខាធិការដ្ឋាននៃ គ.វ.រ. បានត្រៀមខ្លួនរួចជាស្រេចគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងការចូលរួមសហការធ្វើការជាមួយក្រសួងសាមីនីមួយៗ​ក្នុងការជំរុញការអនុវត្តការវិភាគមុខងារនេះឱ្យសម្រេចបានដោយជោគជ័យ តាមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី និងការកែទម្រង់សាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង