នគរបាលខេត្តព្រៃវែង ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំព្រៃព្នៅ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀង នៅឃុំព្រៃព្នៅ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
សូមបញ្ជាក់ថា ទីតាំងដែលមានស្រូវរងគ្រោះខូចខាតដោយជំនន់ទឹកភ្លៀង គឺស្ថិតនៅក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង៕

