**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញប្រារព្ធខួប១៧ឆ្នាំ នៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរគម្រប់ខួប១៧ឆ្នាំនៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយឯកអនុប្រធានបណ្ឌិត្យសភា ឧត្តមសេនីយ៍ វរសេនីយ៍ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និងនិស្សិតយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ប្រធាន បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យបណ្ឌិត្យសភា ប្រារព្ធពិធីគម្រប់ខួប១៧ឆ្នាំ នៃការប្រែក្លាយពីសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា យ៉ាងអធិកអធមប្រកបដោយមោទនភាព និងកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន បានគូសបញ្ជាក់ឱ្យដឹងដែរថា ការរៀបចំពិធីអបរអរសាទរនាពេលនេះ ដើម្បីរំឭកឡើងវិញនូវការចងចាំមិនអាចបំភ្លេចបាននៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងអប់រំបណ្តុះបណ្តាលធនធានមនុស្សដល់កងកម្លាំងនគរបាលជាតិ មន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងមន្ត្រីនគរបាលលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចដឹកនាំបញ្ជាគ្រប់កម្រិតសិក្សា ដើម្បីឱ្យមានសមត្ថភាព ជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យាទំនើប និងមានក្រមសីលធម៌ល្អ ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

ឯកឧត្តម នាយឧត្តមសេនីយ៍ប្រធាន បានបន្តថា សមិទ្ធិផល និងស្នាដៃដែលបណ្ឌិត្យសភាទទួលបាននៅពេលនេះ គឺដោយសារទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ទាំងស្មារតី សម្ភារៈ និងថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទស្សនវិស័យជឿនលឿនវែងឆ្ងាយ និងគំនិតប្រាជ្ញាអភិវឌ្ឍន៍ បានដាក់ចេញនូវកម្មវិធីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងត្រឹមត្រូវ និងបានគាំទ្រឧបត្ថម្ភដល់បណ្ឌិត្យសភាគ្រប់ដំណាក់កាលផងដែរ។ ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់តម្លៃ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដើម្បីកសាងធនធានមនុស្សសម្រាប់បន្តវេនប្រកបដោយសមត្ថភាព ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង