**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ឯកឧត្ដម ម៉ៅ ធនិន ស្នើឲ្យអង្គភាពរដ្ឋ វិស័យឯកជន រៀបចំកែលម្អសោភ័ណភាពជុំវិញស្ថាប័នខ្លួន ខណៈបុណ្យសមុទ្រ ឆ្នាំ២០២៤នេះ ខេត្តកំពតធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើ និងជំរុញ ដល់មន្ទីរ អង្គភាពរដ្ឋ និងវិស័យឯកជនក្នុងខេត្ត រួមចំណែកជាមួយរដ្ឋបាលខេត្ត ធ្វើយ៉ាងណារៀបចំកែលម្អសោភ័ណភាពជុំវិញស្ថាប័នខ្លួន ដោយក្រាលការ៉ូម៉ាប និងបន្តតុបតែងលម្អភ្លើងពណ៌ឱ្យបានស្អាតបន្ថែមទៀត ឱ្យបានរួចរាល់ មុនពេលពិធីបុណ្យសមុទ្រចូលមកដល់នៅចុងឆ្នាំនេះ ដែលខេត្តកំពត នឹងត្រូវធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសដែលឯកឧត្ដម និងឯកឧត្ដម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន បានអះអាងថា អាជ្ញាធរខេត្ត បាននិងកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងដែលបម្រើឱ្យវិស័យទេសចរណ៍បន្ថែមទៀត ក្នុងន័យទាក់ទាញភ្ញៀវទេសចរ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្ដម ម៉ៅ ធនិន បានលើកឡើងទៀតថា ឆ្នាំនេះខេត្តកំពត ទទួលបានកិត្តិយសធំណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកខេត្តមួយនេះ ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធធ្វើពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា កំពតគឺជាខេត្តប៉ូលទេសចរណ៍មួយក្នុងប្រទេសកម្ពុជា ហើយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញនូវកិច្ចចង្អុលការ ឱ្យខេត្តដែលជាគោលដៅទេសចរណ៍ទាំងអស់ ត្រូវតែពង្រីកសក្តានុពល បង្កើននូវការអូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តឱ្យបានច្រើន ពិសេសត្រូវកែច្នៃ រៀបចំបន្ថែមនូវទីតាំង និងកន្លែងផ្តល់សេវាទេសចរណ៍ឱ្យបានច្រើន។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏នឹងរំពឹងថា ក្រោយនាឡិកាយក្សដែលមានកម្ពស់ ៣៥ម៉ែត្រ ស្ថាបនារួចរាល់ កំណើនភ្ញៀវទេសចរ និងមានការកើនឡើង ហើយនឹងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា រយៈពេលជិត ៣ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ម៉ៅ ធនិន អាជ្ញាធរខេត្តបានចាត់ទុកការអភិវឌ្ឍវិស័យទេសចរណ៍ជាចម្បង ដោយបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតុបតែងលម្អភ្លើងពណ៌តាមទីសាធារណៈសំខាន់ៗក្នុងខេត្ត បង្កើតឱ្យមានកន្លែងកម្សាន្តថ្មីៗ ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិការយក្ស។

ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញឱ្យម្ចាស់អាជីវកម្ម អាជីវករ ដែលបម្រើ និងផ្តល់សេវាកម្មផ្នែកទេសចរណ៍ ត្រូវរក្សាឱ្យបាននូវស្ថេរភាពតម្លៃម្ហូបអាហារ សេវាស្នាក់នៅ ក្នុងន័យចូលរួមទាក់ទាញភ្ញៀវទេសចរ ឱ្យមកសម្រាកកម្សាន្តកាន់តែច្រើនបន្ថែមទៀត ពិសេសក្នុងពិធីបុណ្យសមុទ្រដែលនឹងធ្វើឡើងនៅក្នុងខេត្តកំពតនាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង