**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

នាយ-នាយរងនគរបាល ការិយាល័យគ្រឿងញៀនខេត្តស្ទឹងត្រែង ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន

ភ្នំពេញ៖កម្លាំងប៉េអឹមបានចាប់ខ្លួនលោក ចែម ផានិត នាយការិល័យប្រឆាំងគ្រឿងញៀនខេត្តនិងនាយរងនគរបាលការិយាល័យគ្រឿងញៀនស្ទឹងត្រែង២នាក់ ទៀត ដកហូតបានគ្រឿងញៀនមួយចំនួន ប្រាក់ដុល្លាអាមេរិកសុទ្ធ ៤ម៉ឺនដុល្លារ និងប្រាក់ដុល្លារក្លែងក្លាយជាង ដុល្លារ ។

កម្លាំងកងរាជអាវុធបានចុះប្រតិបត្តិការកាលពីរសៀលថ្ងៃទី២១កក្តដា ២០២៤ឡោមព័ទ្ធផ្ទះនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ស្ថិតនៅផ្លូវទំនប់បេតុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

យោងតាមព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ករណីកម្លាំកងរាជអាវុធហត្ថចុះឡោមព័ទ្ធនិងឃាត់ខ្លួនប្រធានការិយាល័យគ្រឿងញៀននៅគ្រានោះគឺយោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យក្នុងករណីលួចនិងកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន។ ចម្លើយសារភាពទាំងនោះក៏មានការពាក់ព័ន្ធអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ចំនួនពីរនាក់ថែមទៀតផង។

បន្ទាប់ការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធានពីរនាក់ផ្សេងទៀតកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់រយៈពេលបីថ្ងៃដើម្បីជៀសវាងប៉ះពាល់ដល់កិត្តិយស។
ក្រោយការស៊ើបអង្កេតកម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធានការិយាល័យចំនួនពីររូបទៀតទៅតុលាការហើយព្រះរាជអាជ្ញាក៏បានចោទប្រកាន់និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ និងបញ្ជូនបន្តទៅឃុំនៅពន្ធនាគារ។

លោក អូត ស៊ីវត្ថា ស្នងនគរបាលខេត្តស្ទឹងត្រែងបាននិយាយតាមប្រព័ន្ធតេឡេក្រាមប្រាប់សារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៤ កក្តដា ២០២៤នេះថា ព្រោះនេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើងដែលវាប្រើប្រាស់គ្រឿងញៀនទេបើភស្តុតាងពិតមិនពិតអាហ្នឹងអត់ទាន់មានទេ អញ្ចឹងបើមានភស្តុតាងពិតអាហ្នឹងធ្វើតាមច្បាប់ចុះមានតែប៉ុនហ្នឹងទេ។

លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ២៤ កក្តដា ២០២៤នេះដែរថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញានិងចៅក្រមបានចោទប្រកាន់រួចរាល់និងចេញដីកាឃុំខ្លួនរួចហើយ។ ចំណែកវត្ថុតាងរឹបអូសរួមមាន ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ(បួនម៉ឺនដុល្លារ)ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន១៧៨.១០០ដុល្លារ(ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លា)គ្រឿងគៀនចំនួន៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿងរថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង និងអាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង