រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង។
ការជួបសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺដើម្បីរួមចំណែក និងដោះស្រាយនូវបញ្ហាលំបាកនានារបស់មន្រ្តីរាជការក្រោមឱវាទ និងជាក្រុមគ្រួសារបរិស្ថាន ដែលមានយុទ្ធសាស្រ្តតែមួយ គោលដៅតែមួយ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧៕