**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា អញ្ជើញចុះស្វែងយល់ពីការអាស្រ័យផលលើដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចុះស្វែងយល់ពីការអាស្រ័យផលលើដីព្រៃលិចទឹក និងពិនិត្យស្ថានភាពទីតាំងជាក់ស្តែងដីព្រៃលិចទឹកតំបន់២ និងតំបន់៣ ដែលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសំរោងសែន និងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា ការចុះសិក្សាស្វែងយល់នាពេលនេះមានការចូលរួមអមដំណើរពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរទន្លេសាប អគ្គនាយក អគ្គលេខាធិការ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ព្រមទាំងមានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបផងដែរ។

ក្នុងឱកាសចុះសិក្សាស្វែងយល់នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយអាជ្ញាធរដែនដីក្នុងមូលដ្ឋានភូមិឃុំស្រុកខេត្ត ដើម្បីស្វែងយល់បន្ថែមពីសារបាន ពីការអាស្រ័យផលរបស់ប្រជាពលដ្ឋទាំងពីរឃុំ និងការតវ៉ារបស់ពួកគាត់ទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមបញ្ជាក់ថា បឹងទន្លេសាបត្រូវបានបែងចែកជា បីតំបន់គឺ តំបន់១ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចចុះបញ្ជីដីធ្លី និងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋបាន ហើយតំបន់២ ជាតំបន់ទ្រនាប់ដែលស្ថិតនៅចន្លោះរវាងតំបន់១ និងតំបន់៣ ដែលតំបន់នេះអាចអនុញ្ញាតផ្តល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋបាន និងតំបន់៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ប៉ះពាល់ដាច់ខាត។ ខេត្តចំនួន៦ ដែលស្ថិតនៅជាប់បឹងទន្លេសាបរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។ បឹងទន្លេសាបសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ ដែលត្រូវថែរក្សាការពារឱ្យបានគង់វង្ស ដែលជាសម្បត្តិមហាសាលសម្រាប់មនុស្សជាតិ ជាពិសេសដែនព្រៃលិចទឹកនិងព្រៃលិចទឹកតំបន់៣ ជុំវិញបឹងទន្លេសាប ៕

អត្ថបទដែលជាប់ទាក់ទង